Sammo Hung កំពូល​តារា​ក្បាច់​គុនហុងកុង​ ដែល​ប្រឡាក់​ជាប់​ដោយ​រឿង​អាស្រូវ​តណ្ហា


Sammo Hung កំពូល​តារា​ក្បាច់​គុនហុងកុង​ ដែល​ប្រឡាក់​ជាប់​ដោយ​រឿង​អាស្រូវ​តណ្ហា

Sammo Hung អាច​រក្សា​បាន​​តំណែង​មួយ​ដែល​គ្មាន​អ្នក​ណា​អាច​ឈោង​ចាប់​បាន តែ​លោក​មិន​ដែល​ត្រូវ​បាន​គេ​សរសើរ​ពី​ជីវិត​ឯកជន​ដែល​ពោរពេញ​ទៅ​ដោយ​រឿង​អាស្រូវ​​នោះ​ទេ។

 

Sammo Hung កំពូល​តារា​ក្បាច់​គុនហុងកុង​ ដែល​ប្រឡាក់​ជាប់​ដោយ​រឿង​អាស្រូវ​តណ្ហា

 

Sammo Hung: “តា​ម៉ាប់​​កំពូលក្បាច់​គុន​របស់​វិស័យ​ភាពយន្ត”

 

តារា​សម្ដែង​ល្បី​ឈ្មោះ Sammo Hung ដែល​មាន​ឈ្មោះ​ពិត​ថា Hung Kam Bo កើត​នៅ​ថ្ងៃ​ទី ៧ ខែ​មករា ឆ្នាំ ១៩៥២ នៅ​ទី​ក្រុង​ហុងកុង​នៅ​ក្នុង​គ្រួសារ​ដែល​មាន​ទំនៀមទម្លាប់​ក្បាច់​គុន​មួយ។ អាយុ ៩ ឆ្នាំ Sammo ទៅ​តាម​លោក​គ្រូ Yu Jim Yuen ​ស្នាក់​នៅ​សាលា​ល្ខោន​ប៉េកាំង​ដើម្បី​រៀន​ក្បាច់​គុន​និង​សម្ដែង។ នៅ​ទី​នេះ​ដែរ ​លោក​បាន​ក្លាយ​ជា​សិស្ស​ច្បង​ធំ​របស់​តារា​សម្ដែង​ជួរ​មុខ ឈិន ឡុង។ ឡើង​ដល់​អាយុ ១៤ ឆ្នាំ​លោក​បាន​ឈាន​ជើង​ចូល​វិស័យ​សិល្បៈ​ដំបូង​នៅ​ពេល​គេ​ឲ្យ​លោក​ដើរ​តួ​ជំនួស​​នៅ​ក្នុង​ឈុត​គ្រោះ​ថ្នាក់​មួយ​ក្នុង​ភាពយន្ត “Come Drink With Me”។

 

Sammo Hung កំពូល​តារា​ក្បាច់​គុនហុងកុង​ ដែល​ប្រឡាក់​ជាប់​ដោយ​រឿង​អាស្រូវ​តណ្ហា

 

ដោយ​សារ​តែ​ឱកាស​នេះ​ដែរ​បាន​ធ្វើ​ឲ្យ Sammo Hung មាន​អនុស្សាវរីយ៍​មួយ​ដែល​លោក​មិន​អាច​ភ្លេច​អស់​មួយ​ជីវិត នោះ​គឺ​លោក​​បាន​ជួប​ជាមួយ​អតីត​កំពូល​តារា​សម្ដែង លី ស៊ាវឡុង។ ថ្ងៃ​មួយ លី ស៊ាវឡុង បាន​ឈាង​ចូល​លេង​កន្លែង​ថត​រឿង Jitieng Hua ទីតាំង​ដែល Sammo Hung និង​តារា​សម្ដែង​កំប៉ិកកំប៉ុក​​មួយ​ចំនួន​ទៀត​កំពុង​ហាត់​សម​នឹង​គ្នា។ បាន​ជួប​តារា​ក្នុង​ចិត្ត​របស់​ខ្លួន​គឺ​ជា​សុភមង្គល​មួយ​ដែល​គ្មាន​អ្វី​អាច​ប្រៀប​ធៀប​បាន​សម្រាប់​ក្មេង​ប្រុស​វ័យ​ជំទង់​ម្នាក់​នៅ​ពេល​នោះ។

 

Sammo Hung កំពូល​តារា​ក្បាច់​គុនហុងកុង​ ដែល​ប្រឡាក់​ជាប់​ដោយ​រឿង​អាស្រូវ​តណ្ហា

 

លោក​បាន​រត់​ទៅ​មុខ លី ស៊ាវ​ឡុង ហើយ​និយាយ​ថា៖ “ពិត​ជា​មាន​កិត្តិយស​ខ្លាំង​ណាស់​ដែល​បាន​ជួប​បង។ ខ្ញុំ​​មើល​រឿង​បង​សម្ដែង​ឃើញ​ថា​បង​បញ្ចេញ​ក្បាច់​គុន​បាន​រហ័ស​គ្រាន់​បើ”។ ស្ដាប់​មក​ដល់​ត្រឹម​នេះ តារា​ក្បាច់​គុន​ស្មាន​តែ​ក្មេង​ម្នាក់​នេះ​ចង់​ប្រកួត​ជាមួយ​ខ្លួន​ក៏​បាន​និយាយ​វិញ​ថា៖ “ឯង​គិត​ថា​ឯង​អាច​ស៊ូ​ជាមួយ​ខ្ញុំ​បាន​ប៉ុន្មាន​វិនាទី?” ហើយ​ពួក​គេ​ក៏​ចាប់​ផ្ដើម​ការ​ប្រកួត។

 

“ជើង​ខ្ញុំ​លើក​​មិន​ទាន់​ដល់​ត្រគាក​របស់ លី ស៊ាវឡុង ផង គាត់​បាន​ទាត់​ត្រូវ​ក្បាល​ខ្ញុំ​រួច​ទៅ​ហើយ ពិត​ជា​គួរ​ឲ្យ​កោត​សរសើរ​ខ្លាំង​ណាស់”។

 

កើត​មក​មាន​រាង​ស្គម​ស្ដើង​ដូច​ក្មេង​ប្រុស​ដទៃ​ទៀត​ដែរ តែ​ដោយ​សារ​តែ​​រង​របួស​ជើង​ដេក​នៅ​​មួយ​កន្លែង​កាល​អាយុ ១៦ ឆ្នាំ បាន​ធ្វើ​ឲ្យ​លោក​រីក​មាឌ​ពី​ពេល​នោះ​មក។ ចាប់​ពី​ពេល​នោះ​ទៅ Sammo Hung មាន​រហស្សនាម​មួយ​ទៀត​ថា “តាម៉ាប់”។
អាច​និយាយ​បាន​ថា Sammo Hung គឺ​ជា​បុគ្គល​មួយ​រូប​ដែល​បាន​លើក​ស្ទួយ​វិស័យ​ភាពយន្ត​ហុងកុង​ពី​ទសវត្ស​ឆ្នាំ ១៩៨០ ដល់ ១៩៩០។ នៅ​ក្នុង​កំឡុង​ពេល​នេះ​ Sammo បាន​សហការ​ជាមួយ​តារា​សម្ដែង​ជួរ​ជា​ច្រើន​រូប​ដូច​ជា Jackie Chan និង Yeun Biao បង្កើត​បាន​ភាពយន្ត​ល្បី​ឈ្មោះ​ជា​ច្រើន។ មិន​ត្រឹម​តែ​ជា​តារា​សម្ដែង​ឆ្នើម​ម្នាក់ Sammo Hung ព្រម​ទាំង​បាន​រ៉ាប់រង​តួនាទី​ផ្សេង​ៗ​ទៀត​ដូច​ជា អ្នក​ដឹក​នាំ​រឿង ទទួល​បន្ទុក​ក្បាច់​គុន និង​ផលិតករ​។

 

Sammo Hung កំពូល​តារា​ក្បាច់​គុនហុងកុង​ ដែល​ប្រឡាក់​ជាប់​ដោយ​រឿង​អាស្រូវ​តណ្ហា

 

ស្ទីល​ក្បាច់​គុនកុងហ្វូ បូក​រួម​ជា​មួយ​នឹង​ភាព​កំប្លុកកំប្លែង​របស់ Sammo Hung បាន​គេ​វាយ​តម្លៃ​ថា​ត្រូវ​រង​ឥទ្ធិពល​ខ្លាំង​ពី​សិស្ស​ប្អូន​របស់​ខ្លួន​គឺ ឈិន ឡុង។ បណ្ដាញ​ព័ត៌មាន​ក៏​ដូច​ជា​អ្នក​ឯកទេស​ខាង​ក្បាច់​គុន​ចិន​បាន​ទទួល​ស្គាល់​ថា បើ​និយាយ​ពី​អ្នក​ក្លាហាន​នៅ​លើ​កញ្ចក់​ភាពយន្ត​ចិន គឺ​មិន​ខ្វះ​ឈ្មោះ Sammo Hung, លី ស៊ាវឡុង ឈិន ឡុង លី លាន​ជា និង កុំកុំ​បាន​នោះ​ទេ។

 

ជីវិត​ឯកជន​ពោរ​ពេញ​ទៅ​ដោយ​រឿង​អាស្រូវ៖ ប្រពន្ធ ២ ស្រី​ក្មេង​រាប់​មិន​អស់

 

Sammo Hung កំពូល​តារា​ក្បាច់​គុនហុងកុង​ ដែល​ប្រឡាក់​ជាប់​ដោយ​រឿង​អាស្រូវ​តណ្ហា

 

កាល​ពី​នៅ​វ័យ​ក្មេង Sammo Hung បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​នារី​ជនជាតិ​កូរ៉េ​ម្នាក់​មាន​ឈ្មោះ​ថា Jo Yun Ok។ ពួក​គេ​បាន​មាន​កូន​ជាមួយ​គ្នា​ចំនួន ៤ នាក់។ Jo Yun Ok គឺ​ជា​នារី​ម្នាក់​ដែល​ហ៊ាន​លះបង់​អ្វី​គ្រប់​យ៉ាង​ក៏​ដូច​ជា​ស្ម័គ្រ​ចិត្ត​អត់​ឱន​រាល់​ទោស​កំហុស​របស់​ស្វាមី​​ទាំង​អស់​ដើម្បី​ឲ្យ​គ្រួសារ​មាន​សុភមង្គល។ Jo Yun Ok បាន​តស៊ូ​រស់​នៅ​ជាមួយ​តារា​សម្ដែង​រូប​នេះ​បាន​រយៈ​ពេល ១០ ឆ្នាំ តែ​ចុង​ក្រោយ​ស្ត្រី​ម្នាក់​នេះ​បាន​លែងលះ​ពេល Sammo Hung ប្ដេជ្ញា​ចិត្ត​រៀបការ​ជាមួយ​បវរកញ្ញា​ហុងកុង​ឆ្នាំ ១៩៩៤ Gao Si Hong ឲ្យ​ទាល់​តែ​បាន។

 

Sammo Hung កំពូល​តារា​ក្បាច់​គុនហុងកុង​ ដែល​ប្រឡាក់​ជាប់​ដោយ​រឿង​អាស្រូវ​តណ្ហា

 

រយៈ​ពេល​ជួប​គ្នា​ជាមួយ​ស្រី​ស្អាត​ហុងកុង​រូប​នេះ Sammo បាន​ទទួល​នាង​ជា​កូន​សិស្ស​របស់​ខ្លួន។ នៅ​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​នេះ លោក​បាន​និយាយ​ថា៖ “មនោសញ្ចេតនា​របស់​ពួក​យើង​ទាំង​ពីរ​​បាន​រីក​ដុះ​ដាល​ឡើង​តាំង​ពី​ពេល​ណា​ក៏​មិន​ដឹង គឺ​វា​កើត​ឡើង​យ៉ាង​ធម្មជាតិ​បំផុត”។ បើ​ទោះ​បី​ជា​ត្រូវ​អ្នក​ផង​ជំទាស់​រឿង​ស្នេហា​គ្រូ​និង​សិស្ស​នេះ​ជា​ខ្លាំង​ក៏​ដោយ​ តែ​អ្នក​ទាំង​ពីរ​នៅ​តែ​ដឹក​ដៃ​​បណ្ដើរ​គ្នា​ចូល​រួម​ក្នុង​កម្មវិធី​ជា​ច្រើន។ នៅ​ពេល​ឯកសារ​លែង​លះ​ជាមួយ​ប្រពន្ធ​ដើម​បាន​រៀប​ចំ​រួច​ស្រេច​បាច់ តារា​សម្ដែង​មាឌ​ធំ​នេះ​បាន​រៀប​គម្រោង​​រៀបការ​ជាមួយ Si Hong ភ្លាម​មួយ​រំពេច។ យ៉ាងណាមិញ បច្ចុប្បន្ន មនុស្ស​ជា​ច្រើន​បាន​ទម្លាយ​ថា​អតីត​បវរកញ្ញា​រូប​នេះ​រស់​នៅ​ក៏​គ្មាន​សុភមង្គល​អ្វី​ដែរ​ដោយ​សារ​តែ Sammo Hung មាន​ស្នេហា​ខាង​ក្រៅ​ជាមួយ​តារា​ស្រី​ក្មេង​រាប់​មិន​អស់។

 

Sammo Hung កំពូល​តារា​ក្បាច់​គុនហុងកុង​ ដែល​ប្រឡាក់​ជាប់​ដោយ​រឿង​អាស្រូវ​តណ្ហា

 

កំឡុង​ឆ្នាំ ២០០០ តារា​សម្ដែង​ជួរ​មុខ​របស់​ចិន មាន​ទំនាក់​ទំនង​ស្អិត​រ​មួត​ជាមួយ​តារា​សម្ដែង​ស្រី Fan Bing Bing។ ស្រប​ពេល​នឹង​គ្នា​នេះ​ដែរ មាន​ប្រភព​មួយ​បាន​ទម្លាយ​ថា​តារា​សម្ដែង​​ត្រកូល Fan បាន​លួច​លាក់​សម្រាល​កូន​នៅ​ស្រុក​កំណើត​ខ្លួន​​ខេត្ត Qingdao ក្រោយ​ពេល​មាន​ស្នេហា​ជាមួយ​តារា​រៀម​ច្បង។ យ៉ាង​ណា​តារា​ទាំង​ពីរ​រូប​បាន​បដិសេធ​​ចំពោះ​ព័ត៌មាន​នេះ​។ ដោយ​សារ​តែ​មាន Sammo Hung ជួយ​ជ្រោមជ្រែង តំណែង​នៅ​ក្នុង​សិល្បៈ​របស់ Fan Bing Bing ក៏​កាន់​តែ​រឹង​មាំ​ជាង​មុន។ នៅ​ពេល​ដែល​នាង​មាន​ឈ្មោះ​ល្បី​​បោះ​សំឡេង​គ្រប់​គ្រាន់​​ហើយ នេះ​គឺ​វេលា​ដែល​នាង​បែក​គ្នា​ជាមួយ​សង្សារ​ចំណាស់​​ម្នាក់​នេះ​ដែរ។

 

ឆ្នាំ ២០១២ លោក​ត្រូវ​បាន​ក្រុម​អ្នក​ប្រមាញ់​រូប​ថត​​ផ្ដិត​បាន​សកម្មភាព​ចូល​សណ្ឋាគារ​ជាមួយ​តារា​ម៉ូដែល​អាយុ ២១ ឆ្នាំ ឈ្មោះ Wang Shen Yi រយៈពេល ៤​ថ្ងៃ​ជាប់​ៗ​គ្នា។ រូបភាព​ទាំង​អស់​នោះ​ត្រូវ​បាន​ទស្សនាវដ្ដី Next ចុះ​ផ្សាយ​ហើយ​បាន​បង្ក​ភាព​ចលាចល​នៅ​ហុងកុង​អស់​មួយ​រយៈ​វែង។ ក្នុង​អាយុ ៦៣ ឆ្នាំ Sammo Hung នៅ​តែ​សប្បាយ​ជា​មួយ​ល្បែង​ស្រី​ស្រា។ ប្រពន្ធ​របស់​លោក គឺ​អ្នក​ស្រី Gao Si Hong បាន​ចេញ​មក​ការពារ​ប្ដី​ខ្លួន​ថា គាត់​ដើរ​លេង​ពិត​មែន​ប៉ុន្តែ​​ចេះ​គិត​គូរ​ដល់​គ្រួសារ។

 

Sammo Hung កំពូល​តារា​ក្បាច់​គុនហុងកុង​ ដែល​ប្រឡាក់​ជាប់​ដោយ​រឿង​អាស្រូវ​តណ្ហា

 

“Sammo Hung ឈ្លក់​វង្វេង​នឹង​ល្បែង​ស្រី​ស្រា​គ្មាន​អ្នក​ណា​ដែល​មិន​ដឹង​នោះ​ទេ។ គ្មាន​អ្នក​ណា​អាច​បដិសេធ​នូវ​ភាព​ជោគជ័យ​ដែល​គាត់​ធ្លាប់​បាន​សាង​ចំពោះ​វិស័យ​សិល្បៈ​ហុងកុង​នោះ​ទេ។ ប៉ុន្តែ​ដោយ​សារ​នឹង​ឈ្លក់​វង្វេង​នឹង​រឿង​តណ្ហា​នេះ​ពេក កេរ្តិ៍​ឈ្មោះ​របស់​លោក​គ្មាន​អ្នក​គោរព​នោះ​ទេ” សារព័ត៌មាន​ចិន Sina បញ្ចេញ​មតិ៕

 

ចុចអាន៖Shu Qi កំពូល​តារា​លេង Fashion មិនងាយ​មាន​អ្នក​​ផ្ដួល​បាន​នៅ​អាស៊ី

ចុចអាន៖ទិន​ហ្វី ពី​ក្មេង​លួច​លុយ​​ក្លាយ​ជា​ស្ដេច​កំប្លែង​ហុងកុង

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖zing