ក្រៅ​ពី​ Justin តើ​ Selena Gomez ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយ​បុរស​ណា​ខ្លះ?

ក្រៅ​ពី​ Justin តើ​ Selena Gomez ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយ​បុរស​ណា​ខ្លះ?

ចាប់​តាំង​ពី​បែកបាក់​ស្នេហា​ជាមួយ​បុរស​សម្បូរ​ស្នេហ៍ Justin Bieber ពាក្យ​ចចាមអារ៉ាម​ស្នេហា​របស់​ Selena Gomezជាមួយ​តារា​ប្រុស​ផ្សេង​ទៀត​ក៏​ចេះ​តែ​កើត​មាន​ឡើង។ នា​ពេល​ថ្មី​មាន​លេចឮ​ដំណឹង​​តារា​ស្រី​វ័យ​២៣​ឆ្នាំ​​រូប​កំពុង​សាង​ស្នេហ៍​ជា​មួយ Niall Horan សមាជិក​ក្រុម One Direction។ ចុះ​បើ​ក្រឡេក​មើលតាំង​ពី​មុន​មក​​ត្រឹម​ឆ្នាំ​២០១៦​នេះ Selenaធ្លាប់​មាន​ទំនាក់ទំនង​ជាមួយ​នរណា​ខ្លះ?

 

មិត្ត​ប្រុសប្រកាសដែល​ធ្លាប់​ប្រកាស​ផ្លូវការ៖

 

១. Nick Jonas (២០០៨-២០១០)

 

ក្រៅ​ពី​ Justin តើ​ Selena Gomez ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយ​បុរស​ណា​ខ្លះ?
Nick និង Selena បាន​សាង​​ស្នេហា​ជាមួយ​គ្នា​អស់​រយៈពេល​២​ឆ្នាំ​ នៅ​ពេល​ដែល​​សម្ដែង​រួមគ្នា​ក្នុង​រឿង​តុក្កតា​ Disney ។

 

២. Taylor Lautner (២០០៩)

 

ក្រៅ​ពី​ Justin តើ​ Selena Gomez ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយ​បុរស​ណា​ខ្លះ?

 

ក្នុង​ឆ្នាំ​២០០៩ ម្ចាស់​បទ “Good For You” បាន​ប្រាប់​ទស្សនាវដ្ដី Seventeen ថា នាង​និង Taylor បាន​ទៅ​សាង​ស្នេហ៍​នៅ​ទីក្រុង Vancouver ប្រទេស​កាណាដា ខណៈ​នាង​កំពុង​ថត​រឿង ‘Ramona and Beezus’ ហើយ Taylor ថត​រៀង “New Moon”។

 

៣. Tommaso Chiabra

 

ក្រៅ​ពី​ Justin តើ​ Selena Gomez ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយ​បុរស​ណា​ខ្លះ?
ក្នុង​ខែ​កក្កដា​ ឆ្នាំ ២០១៤ Gomez ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្និទ្ធស្នាល​ជាមួយ​ Tommaso នៅ​ទីក្រុង Saint Tropez ប្រទេស​បារាំង។ អ្នក​ប្រមាញ់​រូបថត ថត​បាន​អ្នក​ទាំង​ពីរ​កាន់​ដៃ​គ្នា​និង​ឱប​គ្នា​​យ៉ាង​ស្អិតល្មួត។ យ៉ាងណាង​ក្ដី​ស្នេហា​នេះ​បាន​តែ​១​ខែ Selena ក៏​បាន​ទៅ​រក​ស្នេហា​ចាស់​ Justin Bieber វិញ។

 

មិត្ត​ប្រុស​ចចាមអារ៉ាម៖
១. Cameron Michael Quiseng

 

ក្រៅ​ពី​ Justin តើ​ Selena Gomez ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយ​បុរស​ណា​ខ្លះ?

 

​​​​​​​Selena Gomez និងCameron Quiseng បាន​ចំណាយ​ពេល​ទៅ​លេង​បោះ​​ប៉ូលីង​ជាមួយ​គ្នា​។ ប៉ុន្តែ Selena មិន​ដែល​ចេញ​មក​បកស្រាយ​រឿង​នេះ​ទេ។

 

២. Mark Salling

 

ក្រៅ​ពី​ Justin តើ​ Selena Gomez ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយ​បុរស​ណា​ខ្លះ?

 

ក្នុង​ឆ្នាំ​២០១០ អ្នក​ទាំង​ពីរ​ត្រូវ​​​បាន​គេ​ឃើញ​​ចំណាយ​ពេល​​​នៅ​ជាមួយ​គ្នា បន្ទាប់​ពី​​បាន​ផ្ញើ​សារ​ខ្លះ​ក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់ Teen Choice Awards។ យ៉ាងណាក្ដី​ រឿង​​ចចាមអារ៉ាម​ស្នេហា​​ក៏​រលត់​ទៅ​វិញ។

 

៣. Romeo Miller

 

ក្រៅ​ពី​ Justin តើ​ Selena Gomez ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយ​បុរស​ណា​ខ្លះ?

 

តារា​រ៉េប​រូប​នេះ​​បាន​បង្ហោះ​រូប​ ​​​​​​Selena Gomezជាច្រើន​សន្លឹក​លើ​បណ្ដាញ Instagram ស្រប​ពេល​​នាង​បាន​ប្រេះឆា​ជាមួយ Justin Bieber ។ Romeo ក៏​បាន​ប្រាប់​ទៅ TMZ ថា គេ​ចង់​មាន​ទំនាក់ទំនង​ជាមួយ​នាង​ប៉ុន្តែ​ស្នេហា​នេះ​មិន​ដឹង​កើត​ឡើង​ពេល​ណា​ទេ។

 

៤. Orlando Bloom (២០១៤)

 

ក្រៅ​ពី​ Justin តើ​ Selena Gomez ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយ​បុរស​ណា​ខ្លះ?

 

Selena និង Orlando បាន​បង្ហាញ​ខ្លួន​ជាមួយ​ក្នុង​កម្មវិធី​របស់​តារា​កំប្លែង Chelsea Handler បន្ទាប់​ពី​មាន​ពាក្យ​ចចាមអារ៉ាម​ស្នេហា​ជាមួយ​គ្នា។ ប៉ុន្តែ​តាម​ប្រភព​គេហទំព័រ whosdatedwhoបាន​បញ្ជាក់​ថា​ អ្នក​ទាំង​ពីរ​គ្មាន​ទំនាក់ទំនង​អ្វី​នឹង​គ្នា​ទេ។

 

៥. Samuel Kros (២០១៥)

 

ក្រៅ​ពី​ Justin តើ​ Selena Gomez ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយ​បុរស​ណា​ខ្លះ?

 

បន្ទាប់​ពី​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់​​​ប្រចាំ​ឆ្នាំ 2015 Glamour Women Of The Year Awards​ កាល​ពី​ខែ​ វិច្ឆិកា ឆ្នាំ ២០១៥ Samuel Kros និង Selena បាន​ចូល​ទៅ​ញ៉ាំ​អាហារ​ពេល​ល្ងាច​នៅ​ហាង​មួយ​ និង​​បាន​កាន់​ដៃ​​និយាយ​ស្និទ្ធស្នាល​នឹង​គ្នា​ដែល​ធ្វើ​ឲ្យ​គេ​សង្ស័យ​ថា​ ពួក​គេ​កំពុង​បង្កាត់​ភ្លើង​ស្នេហ៍ ។ យ៉ាងណាក្ដី មួយ​រយៈ​ក្រោយ​មក​ព័ត៌មាន​នេះ​​ក៏​ស្ងប់ស្ងាត់​ទៅវិញ។

 

៦. Niall Horan

 

ក្រៅ​ពី​ Justin តើ​ Selena Gomez ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយ​បុរស​ណា​ខ្លះ?

 

មួយ​រយៈ​ចុងក្រោយ Niall Horan និង Selena បាន​ហាក់​មាន​ចេតនា​ចង់​បង្ហាញ​ពី​ទំនាក់ទំនង​ស្នេហ៍។ ជាក់​ស្ដែង​កាល​ពី​ថ្ងៃ​បុណ្យ​គ្រិស្ដស្មាស Niall បាន​អាវ​យឺត​ស​ដែល​ខ្លួន​ស្រលាញ់​បំផុត​ ហើយ​បាន​បាញ់​ទឹកអប់​លើ​អាវ​នោះ ដើម្បី​ទុក​ឲ្យ​ Selena។ ប៉ុន្តែ​តារា​ទាំង​ពីរ​មិន​ទាន់​ប្រកាស​រឿង​ស្នេហា​ជា​ផ្លូវការ​ទេ៕

 

ចុចអាន Selena ទទួល​បាន​កាដូ​ពិសេស​នៅ​ថ្ងៃ​គ្រិស្តស្មាស​

​​​​
ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖  whosdatedwho