អ្នក​ប្រើ​ប្រាស់​ iPhone ដែល​គេ​ងមិន​ងាយ​លក់​នឹង​សប្បាយ​ចិត្ត​ជា​មួយ​មុខងារ​ថ្មី​លើ​ iOS 9.3​​​


អ្នក​ប្រើ​ប្រាស់​ iPhone ដែល​គេ​ងមិន​ងាយ​លក់​នឹង​សប្បាយ​ចិត្ត​ជា​មួយ​មុខងារ​ថ្មី​លើ​ iOS 9.3​​​

ក្រុមហ៊ុន​ Apple ​បាន​និយាយ​ថា​ iOS 9.3 នឹង​មាន​បញ្ចូល​មុខងារ​ថ្មី​មួយ​ដែល​អាច​ជួយ​ឲ្យ​អ្នក​ដែល​សម្លឹង​​ទូរសព្ទ​មុន​ពេល​ចូល​គេង​​ គេង​លក់​បាន​កាន់​តែ​លឿន​និង​កាន់​តែ​លក់​ស្រួល​ជាង​មុន។

 

អ្នក​ប្រើ​ប្រាស់​ iPhone ដែល​គេ​ងមិន​ងាយ​លក់​នឹង​សប្បាយ​ចិត្ត​ជា​មួយ​មុខងារ​ថ្មី​លើ​ iOS 9.3​​​

 

ក្រុមហ៊ុន​បច្ចេកវិទ្យាយក្ស​នេះ​បាន​ធ្វើ​ការ​សិក្សា​ដោយ​រក​ឃើញ​ថា​​ពន្លឺ​ពណ៌​ខៀវ​ដ៏​ភ្លឺ​ដែល​ជះ​ចេញ​ពី​អេក្រង់​ទូរសព្ទ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណេក​ ពោល​​គឺ​​​មិន​ងាយ​​គេង​លក់​ឡើយ។ ប៉ុន្តែ​មុខងារ​ Night Shift អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​នេះ​បាន។

 

មុខងារ​នេះ​នឹង​​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ពណ៌​ព្រម​ទាំង​ពន្លឺ​អេក្រង់​ទូរសព្ទ​ឲ្យ​រាង​ស្រទន់​ជាង​ធម្មតា​នៅ​ពេល​រាត្រី​ ហើយ​ពេល​ព្រលឹម​ឡើង​វា​នឹង​ត្រឡប់​ទៅ​កាន់​សភាព​ដើម​វិញ។ ជឿ​ថា​អ្នក​ប្រើ​ប្រាស់​​ iPhone ឬ iPad ដែល​គេង​មិន​ងាយ​លក់​នោះ​នឹង​សប្បាយ​ចិត្ត​ជា​មួយ​នឹង​មុខងារ​មួយ​នេះ។

 

អ្នក​ប្រើ​ប្រាស់​ iPhone ដែល​គេ​ងមិន​ងាយ​លក់​នឹង​សប្បាយ​ចិត្ត​ជា​មួយ​មុខងារ​ថ្មី​លើ​ iOS 9.3​​​

 

គួរ​រំលឹក​ថា​ក្រៅ​ពី​បន្ថែម​មុខងារ​ថ្មី​គេ​ក៏​បាន​កែ​សម្រួល​កម្មិវិធី​មួយ​ចំនួន​ដែល​មាន​ស្រាប់​ឲ្យ​មាន​ភាព​កាន់​តែ​ប្រសើរ​ឡើង​ដែរ​ ដូច​ជា​កម្មវិធី​ Note នឹង​មាន​មុខងារ​ថ្មី​ដែល​អាច​ធ្វើ​ការ​ដាក់​​លេខ​កូដ​ការពារ​កំណត់​ត្រា​បាន។ យ៉ាង​ណា​ក្ដី​ក្រុមហ៊ុន​មិន​បាន​បញ្ជាក់​ទេ​ថា​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ថ្មី​នេះ​នឹង​ដាក់​ឲ្យ​អាប់ដេតជា​ផ្លូវការ​នៅ​ពេល​ណា​នោះ៕

 

ចុច​អាន៖ Apple ត្រៀម​ជា​ស្រេច​នូវ​កាស​ឥត​ខ្សែ​សម្រាប់ iPhone 7 ដែល​គ្មាន​រន្ធ​ដោត​កាស

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ ​​​​​​​​​​PhoneArena