ណាសា​បាន​រក​ឃើញ​ភព​​ចំនួន​១០០​​ ប៉ុន្តែ​​នៅ​តែ​​មិន​អាច​ឆ្លើយ​សំណួរ​មួយ​នេះ​បាន

ណាសា​បាន​រក​ឃើញ​ភព​​ចំនួន​១០០​​ ប៉ុន្តែ​​នៅ​តែ​​មិន​អាច​ឆ្លើយ​សំណួរ​មួយ​នេះ​បាន

នៅ​ក្នុង​កម្មវិធី​ជំនួប​របស់​ក្រុម​​អ្នក​វិទ្យាសាស្ត្រ​លើក​ទី​២២៧ អង្គការ​ណាសា​បាន​ប្រកាស​ពី​​ចំនួន​ភព​ដែល​ខ្លួន​បាន​រក​ឃើញ​ក្នុង​ដំណើរ​រុក​រក​កន្លង​មក។​​​​

 

ណាសា​បាន​រក​ឃើញ​ភព​​ចំនួន​១០០​​ ប៉ុន្តែ​​នៅ​តែ​​មិន​អាច​ឆ្លើយ​សំណួរ​មួយ​នេះ​បាន

 

​លោក​ Ian Crossfield តារា​វិទូ​នៃ​សកលវិទ្យាល័យ​ Arizona បាន​ប្រកាស​ពី​ការ​រក​​ឃើញ​ថា​ នេះ​ជា​សមត្ថភាព​ហួស​ព្រំ​ដែន​មួយ​ដែល​​ការ​ប្រើ​ប្រាស់​យាន​ Kepler បាន​នាំ​​ឲ្យ​គេ​រក​ឃើញ​ចំនួន​ភព​ដ៏​ច្រើន​លើស​លប់​បែប​នេះ។

 

គួរ​បញ្ជាក់​ថា​យាន​ Kepler ធ្លាប់​ជួប​ប្រទះ​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ​កាល​ពី​ពី​ឆ្នាំ​កន្លង​ទៅ​ ដែល​ធ្វើ​ឲ្យ​វា​មិន​អាច​បំពេញ​ប្រតិបត្តិការ​បាន។ ប៉ុន្តែ​​យាន​មួយ​នេះ​ត្រូវ​បាន​​អង្គការ​ណាសា​ធ្វើ​ការ​ជួសជុល​រួច​រាល់​​និង​យក​មក​ប្រើ​ប្រាស់​ឡើង​វិញ​ ដែល​កន្លង​មក​វា​អាច​ជួយ​ឲ្យ​អង្គការ​ស្វែង​​រក​ឃើញ​ភព​ក្រៅ​ចំនួន​១០០​ ​ដោយ​ពី​មុន​​មិន​មាន​អ្នក​ណា​បាន​ស្គាល់​នោះ​​ឡើយ។​​​

 

ត្បិត​ថា​អង្គការ​នេះ​បាន​រក​​ឃើញ​ភព​ជា​ច្រើន​នា​ពេល​កន្លង​មក​​ ប៉ុន្តែ​គេ​នៅ​មិន​អាច​និយាយ​បាន​នៅ​ឡើយ​ថា​ភព​ទាំង​ឡាយ​នោះ​ពិត​ជា​មាន​ ជីវិត​​(​មនុស្ស​ភព​ផ្កាយ)រស់​នៅ​ឬ​យ៉ាង​ណា​នោះ៕​​​​

 

ចុច​អាន៖ ដុំ​ដែក​ធ្លាក់​នៅ​វៀតណាម​មិន​ទាន់​ដឹង​​តម្រុយ​​ តែ​អ្នក​វិទ្យាសាស្ត្រ​ថា​ មាន​​បំណែក​​តូច​ៗ​​អណ្ដែត​ក្បែរ​ផែន​ដី​ច្រើន​​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Mirror​​​​​​​​​​