ជិះកង់​ដើម្បី​សុខភាព

ជិះកង់​ដើម្បី​សុខភាព

ម៉ោង​ប្រមាណ​ជា ៥ កន្លះ​ព្រឹក អ្នកសារព័ត៌មាន​ចម្រុះ​ស្ថាប័ន​មួយ​ក្រុម បាន​ប្រមូលផ្ដុំ​គ្នា​​នៅបរិវេណ​​វិមាន​ឯករាជ ដើម្បី​​​ជិះកង់​ប៉ូវ​សុខភាព។

 

ជិះកង់​ដើម្បី​សុខភាពលោក លន ហ្សាឌីណា

 

ក្នុង​ចំណោម​មនុស្ស​ជិត ​១០ នាក់ លោក លន ហ្សាឌីណា អ្នក​យក​ព័ត៌មាន​​នៃ​ទូរទស្សន៍ PNN បាន​ឱ្យ​ Sabay ដឹង​ថា ក្រុម​របស់​លោក​ បាន​ធ្វើ​សកម្មភាព​ជិះកង់ជាង​មួយ​ខែ​មក​ហើយ បើ​គិត​​ត្រឹម​ពេល​នេះ ដោយ​មាន​គោល​បំណង គឺ​ដើម្បី​ទទួល​បាន​សុខភាពមាំមួន និង​បង្កើត​​ទម្លាប់​ប្រចាំ​ថ្ងៃ​។

 

“យើង​មក​ជុំ​គ្នា​នៅ​នេះ (វិមាន​ឯករាជ) រាល់​​ថ្ងៃ ចេញ​ពី​នេះ​ទៅ​កោះ​ពេជ្រ ចេញ​ពី​កោះ​ពេជ្រ ជិះ​ជុំវិញ​វត្ត​ភ្នំ ចូល​កាហ្វេ​អូរឫស្សី បែក​គ្នា​ត្រឹម​ហ្នឹង។ ជិះ​ហ្នឹង​ខ្ទង់ ២០ គីឡូ ហើយ​​ពេល​មុជទឹក គឺ​ស្រួលខ្លួន​! ដឹង​ខ្លួន​ឯង​ថាស្រក់​ជាតិ​ខ្លាញ់ ស្រួល​ខ្លួន​ជាង​មុន!»

 

លោក​ ហ្សាឌីណា បាន​​បញ្ជាក់​ថា ច័ន្ទ-សុក្រ ក្រុម​លោក​ជិះ​​តែ​នៅ​ក្នុង​ភ្នំពេញ​ទេ ប៉ុន្តែ​បើ​ចុង​សប្ដាហ៍ អាច​ធ្លាយ​​ដល់​តាខ្មៅ ឬ​កោះដាច់​ជាដើម៕

 

ជិះកង់​ដើម្បី​សុខភាព

 

ជិះកង់​ដើម្បី​សុខភាព

 

ជិះកង់​ដើម្បី​សុខភាព

 

 

សម្ដេច ហ៊ុន សែន៖ ពលរដ្ឋ​ប្រើ​អគ្គិសនី​រដ្ឋ​​​ ៥០​ គីឡូវ៉ាត់​ចុះ បង់​តែ​ ៦១០ រៀល​ប៉ុណ្ណោះ​​​នៅ​ឆ្នាំ ២០១៧

 

អត្ថបទ៖ អ៊ុំ សុភក្តិ