Messi ឈ្នះ​​​ពាន​ Ballon d’Or យប់មិញ​នា​ទី​ក្រុង​ Zurich ប្រទេស​ស្វីស

Messi ឈ្នះ​​​ពាន​ Ballon d’Or យប់មិញ​នា​ទី​ក្រុង​ Zurich ប្រទេស​ស្វីស

ខ្សែ​ប្រយុទ្ធ​​​​ឆ្នើម​​​របស់​ក្រុម​អ្នក​មាន​បុណ្យ Lionel Messi បាន​ឈ្នះ​ពាន​រង្វាន់​កីឡាករ​ឆ្នើម​បំផុត​របស់​ពិភពលោក Ballon d’Or ហើយ​​កាល​ពី​យប់​មិញ​ នា​ទី​ក្រុង​ Zurich ប្រទេស​ស្វីស។

 

Messi ឈ្នះ​​​ពាន​ Ballon d’Or យប់មិញ​នា​ទី​ក្រុង​ Zurich ប្រទេស​ស្វីស
 

ប្រធាន​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​​វ័យ​ ២៨​ឆ្នាំ​រូប​នេះ​បាន​ទទួល​សំឡេង​បោះ​ឆ្នោត​គាំ​ទ្រ ៤១,៣៣ ភាគរយ ខណៈ​បេក្ខភាព​ពាន​រង្វាន់​ Ballon d’Or ពីរ​នាក់​ទៀត គឺ​ Cristiano Ronaldo ទទួល​បាន​ សំឡេង​ ២៧,៧៦​ ភាគ​រយ​ និង​កីឡាករ​វ័យ​ក្មេង​ប្រេស៊ីល Neymar បាន​ ៧,៨៦ ភាគ​រយ​។

 

នេះ​ជា​លើក​ទី​៥​ហើយ​របស់​ ខ្សែ​ប្រយុទ្ធ​ឆ្នើម​ក្រុម Barcelona បាន​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ពិភពលោក Ballon d’Or នោះ។ ស្ថិតិ​ក្នុង​ឆ្នាំ​២០១៥ កន្លង​ទៅ កីឡាករ Messi ប្រកួត​បាន​ ៦១​លើក​ រក​គ្រាប់​បាល់​បាន​ ៥២​គ្រាប់ និង បម្រើ​ (Assists) បាន​២៦​ដង៕

 

ចុចអាន៖ តើ Messi នឹង​ពាក់​​​អាវ​ធំ​បែប​ណា​នៅ​កម្មវិធី Ballon d’Or ថ្ងៃនេះ?

 

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ BBC​​​