ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍​ជំហាន​ដំបូង​ឱ្យ​ដឹង​ថា មនុស្ស​ប្រហែល​១០​នាក់​បាន​ស្លាប់ និង​រង​របួសធ្ងន់​-ស្រាល​ជាច្រើន​នាក់ ក្នុង​​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ ​រវាង​រថយន្ត​ដឹក​កម្មករ​ចំនួន​២​គ្រឿង បាន​បុក​គ្នា​យ៉ាង​ពេញទំហឹង ដែល​ហេតុការណ៍​នេះ​កើតឡើង​នា​វេលា​ព្រឹក​ថ្ងៃ​ទី​១២ មក​រា​២០១៦ ស្ថិត​នៅ​ក្បែរ​វត្ត​ស្រះស្រង់ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។ ទោះបីជា​យ៉ាងណា គេ​មិន​ទាន់​អត្តសញ្ញាណ​អ្នក​ស្លាប់​នៅឡើយ​ទេ ខណៈ​ដែល​កម្លាំង​សមត្ថកិច្ច​កំពុង​ចុះ​អន្តរាគមន៍​នៅ​កន្លែង​កើតហេតុ ។

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព