ឃាត់ខ្លួន សិស្សស្រី សាលារៀនភ្នំពេញ ថ្មី២នាក់ ក្នុងចំណោម បក្ខពួក៧នាក់ ព្រួតគ្នា មកវាយ សិស្សសាលា ជម្ពូវ័ន្ត

ភ្នំពេញ៖ សិស្សសាលា ស្រីរៀន នៅសាលា ភ្នំពេញថ្មី ចំនួន២នាក់ ក្នុងចំណោម បក្ខពួកគេ៧នាក់ ត្រូវបាន នគរបាល ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួន បាន បន្ទាប់ពី ពួកគេបាន នាំយកគ្នា ជិះម៉ូតូទៅ វាយសិស្សស្រីរៀននៅសាលា ជម្ពូវ័ន្តដល់ ក្នុងសាលាកាល ពីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅក្នុង បរិវេណសាលា ជម្ពូវ័ន្ត ភូមិចោមចៅ សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

នគរបាលបាន ឲ្យដឹងថា សិស្សស្រីសាលា ភ្នំពេញថ្មី ដែល ត្រូវ ឃាត់ខ្លួននោះ គឺពុំទាន់ ស្គាល់ឈ្មោះនោះទេ ចំណែកឯ បក្ខពួករបស់ គេ៥នាក់ទៀតបាន ជិះម៉ូតូរត់គេច ខ្លួនអស់ រីឯសិស្ស ដែលរងគ្រោះ ក៏ពុំត្រូវបាន គេស្គាល់នោះដែរ ។
នគរបាលបាន បន្តទៀតថា មុនពេលកើតហេតុ សិស្សស្រីរៀន នៅភ្នំពេញថ្មីមានគ្នា៧នាក់ បានជិះម៉ូតូ៣ គ្រឿងចូលក្នុង បរិវេណសាលារៀន ជម្ពូវ័ន្តរួចហើយ ដេញវាយយុវតី រងគ្រោះជាសិស្ស ជម្ពូវ័ន្ត២ដោយ បានប្រតាយប្រតប់ បោចសក់អូស ភ្លាមៗនោះ ត្រូវបានគេចូលមក ឃាត់រួចសិស្សស្រី៥នាក់ ជាជនដៃដល់នោះ បានរត់គេច ខ្លួនបាត់អស់ នៅសល់ពីរនាក់ ត្រូវលោកគ្រូ អ្នកគ្រូឃាត់ខ្លួនបាន រួចប្រគល់ឲ្យនគរបាលប៉ុស្តិ៍ ចោមចៅចាត់ការ ទៅតាមនីតិវិធី។

អ្នកដឹងហេតុការណ៍ បាននិយាយថា សិស្សសាលាភ្នំពេញថ្មីទាំងនេះ គឺត្រូវបាន ឪពុកម្តាយ ឲ្យលុយឲ្យកាក់ មករៀន ហើយសង្ឃឹមថា កូនមករៀនសូត្រហើយ មិនដឹងស្មានថា កូនៗរបស់ពួកគាត់ មិនចូលរៀនបែរជាមក ធ្វើលេងបងតូចបងធំ កាងនៅក្នុងសាលា បែបនេះនោះទេ ម្យ៉ាងវិញទៀត ខ្លួនជាស្រីផងបែរជាមក ដើរវាយតប់គ្នា ពីសាលាមួយទៅសាលាមួយ ស្កាត់ដើរវាយតប់ បង្កភាពភ័យខ្លាច ដល់ប្រជាពលរដ្ឋ បែបនេះទៅវិញ ៕

ឃាត់ខ្លួន សិស្សស្រី សាលារៀនភ្នំពេញ ថ្មី២នាក់ ក្នុងចំណោម បក្ខពួក៧នាក់ ព្រួតគ្នា មកវាយ សិស្សសាលា ជម្ពូវ័ន្ត

ឃាត់ខ្លួន សិស្សស្រី សាលារៀនភ្នំពេញ ថ្មី២នាក់ ក្នុងចំណោម បក្ខពួក៧នាក់ ព្រួតគ្នា មកវាយ សិស្សសាលា ជម្ពូវ័ន្ត
ឃាត់ខ្លួន សិស្សស្រី សាលារៀនភ្នំពេញ ថ្មី២នាក់ ក្នុងចំណោម បក្ខពួក៧នាក់ ព្រួតគ្នា មកវាយ សិស្សសាលា ជម្ពូវ័ន្ត

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត