ពេលវេលាដែលល្អបំផុតសម្រាប់ការរួមភេទ

ការរួមភេទ​អាចប្រព្រឹត្តទៅ​បាននៅ​ពេលណា​ក៏បាន ហើយ​ប្រសិនអ្នក​ជាមនុស្ស​ប្រុសវិញ បើនិយាយដល់ការរួមភេទ​អ្នកនឹង​មានអារម្មណ៏​រំជើបរំជួលជាមិនខាន។
 
ពេលវេលាដែលល្អបំផុតសម្រាប់ការរួមភេទ
យើងទាំងអស់​គ្នាសុទ្ធតែ​មានទម្លាប់​ការគេង និងក្រោកពីគេង​នៅម៉ោង ៧ព្រឹក។ នៅពេលព្រឹក បន្ទាប់ពី​ភ្ញាក់ពីគេងបុរសៗ​ភាគច្រើន​តែងតែបះអាអូនតូច​ឡើង។ នេះបណ្តាល​មកពី​កម្រិត​តេសតូស្តេរ៉ូន​កើតឡើងខ្ពស់​នៅពេលព្រឹក, កម្រិតរបស់​វាក៏មានទំនួលខុស​ត្រូវ​លើអារម្មណ៏ផ្លូវភេទ​ផងដែរ។ នេះជា​ពេលវេលា​ល្អបំផុត​សម្រាប់បុរស ដើម្បី​រួមភេទ។ តែសំណាង​មិនល្អ មនុស្សស្រី​មិនចូលចិត្ត​ការរួមភេទ​នៅពេល​ព្រឹកឡើយ ព្រោះកម្រិត​អង់ដូភីន​នឹងកើនឡើង​ដល់ចំណុច​កំពូល​ក្នុងរយៈពេល ១ម៉ោង ទៅ ២ម៉ោង​ក្រោយ។ ប្រសិនបើ​អ្នកទាំង ២មានអារម្មណ៏​ដូចគ្នា អ្នកអាច​កំណត់ពេលវេលា​ម៉ោងគេង និងក្រោក​ពីគេង អាស្រ័យលើពេលវេលា​មានសម្រើប​របស់អ្នក។
ប្រសិនបើ​ការរួមភេទ​ពេលព្រឹកមិនអាចបំពេញបំណងអ្នកទាំងពីរបាន​ទេនោះ អ្នកនៅមាន​ពេលល្ងាចទៀត។ ត្រឹមម៉ោង ៨-១០ យប់ មនុស្សស្រី​មានថាមពលខ្លាំង ហើយ​ប្រាដកជាមិនបដិសេធ​ការរួមភេទ​ឡើយ។ ប៉ុន្តែសម្រាប់បុរសវិញ នេះជាពេល​ដែល​អស់កម្លាំងក្រោយពីធ្វើការងារពេញមួយថ្ងៃ ហើយ​ចង់ផឹកបៀរ អង្គុយ​មើល​ទូរទស្សន៏​ច្រើនជាង។  ដំណាក់កាលនេះបុរស​អាចនឹងមិនមានកម្រិតថាមពល ឬអ័រម៉ូន testosterone ប៉ុន្តែពួកគេនៅតែចង់រួមភេទដោយមិនបោះបង់ឱកាស​ល្អនេះឡើយ។
មាន​បញ្ហាផ្សេងៗ​ជាច្រើនទៀត​ដែលអ្នក​ត្រូវគិតដល់​ដូចជា របបអាហារ, បរិមាណ​នៃការគេង… ដូច្នេះប្រសិនបើ​អ្នករវល់​ពេញមួយ​យប់ នោះអ្នក​នឹងមិន​អាច​ចាប់បាន​ឱកាស​នៅពេល​ព្រឹក​បាន​ឡើយ៕
ដោយ៖ ដារ៉ា
ប្រភព៖ lifestyle

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!