នាំ​ប្រពន្ធ​រាំ​នៅ​ក្លិប ប្រចណ្ឌ​បាញ់​រះ​របួស​សន្តិសុខ

នាំ​ប្រពន្ធ​រាំ​នៅ​ក្លិប ប្រចណ្ឌ​បាញ់​រះ​របួស​សន្តិសុខ

រាជធានី​ភ្នំពេញ ៖ ខ្មាន់កាំភ្លើង​ម្នាក់​ដែល​ស្រវឹង​ធ្លាក់​ភ្នែក​បាន​បាញ់​រះ​ជា​ច្រើន​គ្រាប់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង នៅ​មុខ​ក្លិប​កម្សាន្ត​មេន​ហាត​ធេ​ន​ដែល​មាន​ទីតាំង​បណ្តោយ​ផ្លូវ​លេខ​៦៥ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​កាលពី​វេលា​មោ​៉​ង​៣​និង​២០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១១ មក​រា បណ្តាល​ឲ្យ​ក្រុម​សន្តិសុខ​ពីរ​នាក់​រង​របួសធ្ងន់​និង​ស្រាល ព្រមទាំង​មានការ​ភ្ញាក់ផ្អើល​ឈុ​ល​ឡើង ។

 យោង​តាម​របាយការណ៍​របស់​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​បុរស​ម្នាក់​ដែល​ជា​ខ្មាន់កាំភ្លើង​រូប​នេះ ជិះ​មូ​៉​តូ​មា​៉​ក​ភី​សុ​ី​អុ​ិ​ច ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1FB 9233  ដឹក​ប្រពន្ធ​មក​រាំ​លេង​កម្សាន្ត​ជាមួយ​បងប្អូន​សរុប​៧​នាក់ នៅ​ក្លិប​កម្សាន្ត​មេន​ហាត​ធេ​ន​នេះ ។ ខណៈ​ពេល​កំពុង​រាំ​លេង​ជាមួយ​ប្រពន្ធ ស្រាប់តែ​មាន​ភាគី​ម្ខាង​ទៀត បាន​រាំ​មក​ប៉ះ​ចង្កេះ​ប្រពន្ធ ក៏​កើតជា​រឿង​ឈ្លោះប្រកែក​គ្នា​ពេញ​ក្លិប បុ​៉​ន្តែ​ភ្លាម​ៗ​នោះ ត្រូវ​កង​សន្តិសុខ​ប្រចាំការ​ក្លិប​ហៅ​ឲ្យ​ចេញ​មក​ខាងក្រៅ ចៀសវាង​រំខាន​ដល់​ភ្ញៀវ​ដទៃ​ទៀត​ដែល​កំពុង​រាំ​សប្បាយ ។
នៅ​ពេល​ចេញ​មក​ខាងក្រៅ ប្រពន្ធ​បុរស​នោះ​បាន​ជិះ​មូ​៉​តូ​ជាមួយ​បងថ្លៃ ហើយ​បុរស​ជា​ប្តី​បើក​មូ​៉​តូ​តាម​ក្រោយ ។

បន្តិច​ក្រោយមក​គឺ​នៅ​វេលា​មោ​៉​ង​៣​និង​២០​នាទី​ទៀប​ភ្លឺ​នា​ថ្ងៃ​ដដែល​ក៏​ឃើញ​បុរស​នោះ បើក​មូ​៉​តូ​ត្រឡប់​មក​វិញ ហើយ​ឈប់​នៅ​មុខ​ក្លិប និង​បាន​យក​កាំភ្លើង​មា​៉​ក​អា​អ៊ែ​១៥ ចេញពី​កែប​មូ​៉​តូ រួច​បាន​ស្រែក​រក​ឈ្មោះ​៧៩ ដែល​ជា​ប្រធាន​សន្តិសុខ​ប្រចាំការ​ក្លិប​ឲ្យ​ហៅ​ភាគី​ដែល​រាំ​ប៉ះ​ប្រពន្ធ​របស់​ខ្លួន​ចេញ​មក​ខាងក្រៅ ដើម្បី​ដោះស្រាយ​គ្នា ។ ប៉ុន្តែ​ត្រូវ​បាន​សន្តិសុខ​សម្របសម្រួល មិន​ឲ្យ​ចូល​ទៅ​ក្នុង​ក្លិប​ទេ ព្រោះ​ឃើញ​ស្រវឹង​ធ្លាក់​ភ្នែក និង​មាន​កាំភ្លើង​វែង​នៅ​នឹង​ដៃ​ទៀត​ផង ។

ស្រប​ពេល​នោះ​សន្តិសុខ​ម្នាក់​ឈ្មោះ ដុំ ធី​ហៅ​២៩ បាន​ចេញ​មុខ​ជួយ​សម្របសម្រួល​ជាមួយ​ខ្មាន់កាំភ្លើង​រូប​នេះ និង​សុំ​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ក៏​បុ​៉​ន្តែ​ត្រូវ​បាន​ជន​នោះ​បាញ់​រះ​ជា​ច្រើន​គ្រាប់​មក​លើ​កង​សន្តិសុខ​បណ្តាល​ឲ្យ​រង​របួស​តែ​ម្តង​ទៅ ។ ភ្លាម​ៗ​នោះ​ជន​ដៃដល់ ត្រូវ​បាន​កម្លាំង​កង​សន្តិសុខ​ធ្វើ​អន្តរាគមន៍ និង​ព្រួត​គ្នា​ចាប់​ក្របួច​ខ្មាន់កាំភ្លើង​បាន​នៅ​នឹង​កន្លែង ។

មន្ត្រី​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​បាន​បញ្ជាក់​ថា ជន​ដៃដល់​ជើង​ខ្លាំង​ដែល​ឃាត់ខ្លួន​នេះ​ឈ្មោះ​ចៅ រង្សី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​១១Eo សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ និង​ដកហូត​បាន​កាំភ្លើង​មួយ​ដើម​មា​៉​ក​អា​អ៊ែ​១៥ លេខ ៥៦៧៧ គ្រាប់​ចំនួន​៦​គ្រាប់ និង​សំបក​គ្រាប់​បាញ់​អស់​ចំនួន​៦​សំបក ។ ជន​ដៃដល់​សារភាព​ថា កាំភ្លើង​ដែល​ខ្លួន​កាន់​នេះ​បាន​ទិញ​ពី​យោធា​ម្នាក់​នៅ​ខេត្ត​ប៉ៃលិន ។

ចំណែក​ជន​រង​គ្រោះជា​សន្តិសុខ​ក្លិប​រង​របួស​ពីរ​នាក់​ម្នាក់​ឈ្មោះ កង ចិ​ត្រា ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជា​ប្រធាន​សន្តិសុខ​របួស​ពោះ​មួយ​គ្រាប់ និង​ម្នាក់​ទៀត​ឈ្មោះ​ដុំ ធី ភេទ​ប្រុស អាយុ​៤២​ឆ្នាំ​របួស​ដៃ​ខាងស្តាំ បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។ ជន​ដៃដល់​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​តាម​ច្បាប់​ប្រាកដជា​ត្រូវ​ជាប់​ពន្ធនាគារ​មិន​ខាន ៕