ឆ្នាំ​២០១៦​អង្គការ Tabitha និង​អ្នកពាក់ព័ន្ធ សហការគ្នា​ធ្វើ WALKATHON នៅ​ស្រុក​ល្វ​ឯម​រក​ថវិកា កសាង​មន្ទី​ពេទ្យ​នគរ​ទេព​

ភ្នំពេញ: ​យើង​ស្វែងរក​ការគាំទ្រ​របស់​អ្នក ដើម្បី​ជួយ​ដល់​កម្មវិធី​ដើរ​ចង្ងាយ (Walkathon) សម្រាប់ ឧបត្ថម្ភ ដល់​អាគារ​នៃ​មន្ទីរពេទ្យ​ស្ត្រី នគរ​ទេព ដែល​ធ្វើឡើង​ប្រចាំឆ្នាំ​។ ក្នុងឆ្នាំនេះ មាន​អ្នកចូលរួម​ប្រមាណ​ជាង ៧០០​នាក់ រួមមាន អ្នកនយោបាយ អង្គការ​សង្គម​ស៊ីវិល ក្រុមហ៊ុន​អាជីវកម្ម ធនាគារ បុគ្គលិក លោកគ្រូ​អ្នក គ្រូ សិស្សានុសិស្ស និង​កសិករ​ជាដើម​។ អ្នក​ទាំងនោះ​នឹង​ដើរ​ជាមួយ​ស្ត្រី​កម្ពុជា ដើម្បី​រៃអង្គាស​ថវិកា​សម្រាប់​ក​សាង​មន្ទីរពេទ្យ​ស្ត្រី ដែល​ត្រូវការ​យ៉ាងខ្លាំង​។ ក្នុង​ឆ្នាំ​២០១៦​នេះ យើង​បាន​ប៉ាន់ស្មាន ចំនួន​អ្នក​ចូល រួម​នឹងមាន​លើសពី ១.០០០​នាក់ ។ កម្មវិធី​Walkathon នេះ​ធ្វើ នៅ​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៦ ដែល​រៀបចំ​ដោយ​អង្គការ​មូ​និ​ធិ​នគរ​ទេព ហើយ​ធ្វើឡើង​ដើម្បី​រៃអង្គាសប្រាក់​ក្នុង​ការកសាង​អាគារ​មន្ទី​ពេទ្យ​ស្ត្រី​នគរ​ទេព សម្រាប់​ព្យាបាល​រោគ​ស្ត្រី និង​ជំងឺមហារីក​របស់​ស្ត្រី​។ បច្ចុប្បន្ន​មន្ទីរពេទ្យ​ស្ត្រី​នគរ​ទេព​បាន​សាងសង់​រួច​ជាន់​ទីមួយ​ចំនួន ៩០% រួមទាំង​សរសរ​ចំនួន ៥៥% ទៀត​បាន​សាងសង់​រួច​ផងដែរ​។ ជាន់​ទី​ពីរ សាងសង់​បាន ១៥% ហើយនឹង​បញ្ចប់​ឆាប់ៗ​នេះ​។ ព្រឹ​ត្ត​ការណ៍​ដោយ​ថ្មើរជើង​នេះ នឹង​ចាប់​ផ្តើមធ្វើ​នៅ ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៦ វេលា​ម៉ោង ៧:៣០​នាទី​ព្រឹក នៅក្នុង​ភូមិ​អរិយ​ក្សត្រ ហើយ​អ្នកចូលរួម​អាច​ជ្រើសរើស​ចំងាយ​ផ្លូវ​ដែល​ក្នុងនោះ មាន​៤​គីឡូម៉ែត្រ និង​១០​គីឡូម៉ែត្រ​។​
 
​ការចូលរួម​ធ្វើដំណើរ​ថ្មើរជើង WALKATHON នេះ មិនមែន​ត្រឹមតែ​រក​ថវិកា​ជួយ​ក្នុង​ការកសាង​អ គារ​មន្ទីរពេទ្យ​ស្ត្រី​នគរ​ទេព​តែមួយ​មុខ​ប៉ុណ្ណោះ​ទេ ថែមទាំង​ជា​ព្រឹត្តិការណ៍​នៃ​ការជួបជុំ​ដ៏​សប្បាយ​មួយ និង​ផ្តល់​ជា​មូលនិធិ​ដល់​គម្រោងការ​សុខភាព​ទៅ​ថ្ងៃមុខ ពិសេស​ការព្យាបាល​រោគ​ស្ត្រី និង​ជំងឺមហារីក​របស់​ស្ត្រី​។ ថ្លៃ​ចុះឈ្មោះ​ចូលរួម​ចាប់ពី $១៥ ឡើងទៅ (​សម្រាប់​សិស្ស​និស្សិត $៥ )​។​

​ដូច្នេះ​ក្នុង​ព្រឹ​ត្តិ​ការណ៍​នេះ​ប្រសិនបើ​បងប្អូន​មាន​ចំណាប់អារម្មណ៍​ចុះឈ្មោះ​ចូលរួម​ឬ​ឧបត្ថម្ភ ដើម្បី រួមចំណែក​ដល់​ការកសាង​អគារ​មន្ទីរពេទ្យ​ស្ត្រី​នគរ​ទេព​នេះ សូម ៖
-​ឧបត្ថម្ភ Online តាមរយះ​គេហទំព័រ https://www.nokor-tep.net/index.php/donations
-​ឧបត្ថម្ភ​តាម​វី​ង (៧០០៩-​ប្រាក់រៀល ៧០០៨-​ប្រាក់​ដុល្លារ​) ឬ​ផ្ញើរ​តាម​ធនាគារ (​សេចក្តីលម្អិត​ក្នុង​គេហទំព័រ​ខាងលើ​)​។​
-​សូម​អញ្ជើញ​មកកាន់​ការិយាល័យ​ចុះឈ្មោះ​ស្ថិតនៅក្នុង​ទីស្នាក់ការ​អង្គការ  តា​ប៊ី​តា ខាំ​បូ​ឌា (Tabitha Cambodia) ផ្ទះ​លេខ​២៣៩ ផ្លូវ​លេខ ៥១ កែង​ផ្លូវ​៣៦០​ខាងជើង​ផ្សា​របឹង​កេងកង​។​
-​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​តាមរយៈ 095 779 282 ឬ អ៊ីមែល [email protected]

ឆ្នាំ​២០១៦​អង្គការ Tabitha និង​អ្នកពាក់ព័ន្ធ សហការគ្នា​ធ្វើ WALKATHON នៅ​ស្រុក​ល្វ​ឯម​រក​ថវិកា កសាង​មន្ទី​ពេទ្យ​នគរ​ទេព​

ឆ្នាំ​២០១៦​អង្គការ Tabitha និង​អ្នកពាក់ព័ន្ធ សហការគ្នា​ធ្វើ WALKATHON នៅ​ស្រុក​ល្វ​ឯម​រក​ថវិកា កសាង​មន្ទី​ពេទ្យ​នគរ​ទេព​