ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

 រាជ​ធានី​ភ្នំពេញ ៖​​ បុរស​ម្នាក់​ជិះ​ម៉ូតូ​​​រវល់​តែចុច​ទូរស័ព្ទ​ជ្រុល​ទៅ​បុករ៉ឺ​ម៉ក​ដឹក​សំរាម​ចេញពីផ្ទះ​​បណ្តាល​ឲ្យ​វេច​រ៉ឺ​ម៉ក​បន្តិច រីឯ​អ្នក​បង្ក​ដួល​រង​របួសស្រាល​​កាល​ពី​​វេលា​ម៉ោង​១០​និង​១៥​នាទី​យប់​ថ្ងៃ​ទី​១១ ខែមករា នៅ​ទល់មុខ​រោងចក្រគួ​ង​ហុង ​មហា​វិថី​​ព្រះ​មុនី​វង្ស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ​មុ​ន​ពេល​កើត​ហេតុ​ គេ​ឃើញ​បុរស​ម្នាក់​​​ជិះ​ម៉ូតូ​ម៉ាកឃ្លី​ក ពណ៌​ស ពាក់​ស្លាក​លេខភ្នំពេញ​២CV-៩៦៩៥ ធ្វើ​ដំណើរ​តាម​មហាវិថី​ព្រះ​មុនី​វង្ស ទិស​ដៅ​ពី​​ត្បូង​ទៅ​ជើងក្នុង​ល្បឿន​លឿន​​ក្នុង​ស្ថាន​ភាព​​ស្រវឹង​ថែម​ទាំង​រវល់​​​ចុច​ទូរស័ព្ទ​មិន​មើល​ខាង​មុខ ក៍​ជ្រុល​ទៅ​បុករ៉ឺ​ម៉ក​ដឹក​សំរាម​ចេញពីផ្ទះ​បណ្តាល​ឲ្យ​វេច​រ៉ឺ​ម៉ក​ដឹក​សំរាម ចំណែក​ម៉ូតូ​បង្ក​ដួល​បាក់​កាត់​តា​ប៊ូ​មុខ រីឯ​មនុស្ស​រង​របួសរ​លាត់ដៃ​និង​ជើងស្រាល​មិន​បាន​ទៅ​ពេទ្យ ។

ក្រោយ​ពេល​កើតហេតុ ​ភាគី​ទាំង​២​បាន​​ចរចា​គ្នា ដោយ​ម្ចាស់​រ៉ឺ​ម៉ក​ដឹក​សំរាម​ទាមទារ​សំណង​៥០​ដុល្លារ ម្ចាស់​ម៉ូតូ​ឃ្លី​ក​សុំ​សង​២០​ដុល្លារ​ដើម្បី​បញ្ចប់រឿង ប៉ុន្តែ​ពេល​សង​ប្រាក់​សុំ​ថតរូប​មួយ​ប៉ុស្តិ៍​ទុកជា​ភស្តុ​តាង​ ៕

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព