សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ជាថ្មី ចំពោះ​យានយន្ត ដែល​មិនទាន់​កាត់ឈ្មោះ​ពី​ម្ចាស់​ដើម​

​នៅមុននេះបន្តិច សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសរ​បញ្ជា​ក់នៅ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​ថា ថ្មីៗ​នេះ​បងប្អូន​ជនរួមជាតិ នៅមាន​ចំងល់​ខ្លះៗ ​អំពី​ការផ្ទេរ​ឈ្មោះ​យានយន្ត​។ ខ្ញុំ​សូម​ឆ្លើយ​បញ្ជាក់បន្ថែម​លើ​សំនួរ​របស់​បងប្អូន​ជា​លើកចុងក្រោយ លើ​ការផ្ទេរ​ឈ្មោះ​យានយន្ត​។

ក្នុង​សេចក្តីប្រកាស​របស់ សម្តេច​ក្រឡាហោម ស ខេង ក៏បាន​បញ្ជាក់​ច្បាស់​ហើយ គឺ​ទទួលស្គាល់​ការកាន់កាប់​ជាក់ស្ដែង ដោយ​មិន​តម្រូវឱ្យមាន​ការបញ្ជាក់​ពី​ម្ចាស់ ដើម​នោះឡើយ​។​ពាក្យ​នេះ​មានន័យថា បងប្អូន ដែល​បាននិងកំពុង​ប្រើប្រាស់​យានយន្ត ដែល​ទិញ​ត​ពី​គេ មិនបាច់​កាត់ឈ្មោះ និង មិនត្រូវ​បង់​សេវា​អ្វី​ទាំងអស់​។​

បងប្អូន​បន្ត​ប្រើ​ឯកសារ និង​ផ្លាកលេខ​យានយន្ត ដែល​កំពុងមាន​ស្រាប់​ជា​បន្តទៅទៀត​ ។​ កិច្ច​ការដែល​នៅ​សេសសល់​គឺ​បងប្អូន​ត្រូវ​ទៅ​បង់ពន្ធ​ផ្លូវ​ប្រចាំឆ្នាំ​តាមច្បាប់​កំណត់ និង​បើកបរ​ត្រូវតែ ត្រូវគោរព​ច្បាប់​ចរាចរណ៍​។​សំរាប់​យានយន្ត ដែល​មិនទាន់​បង់​ព​ន្និង​មិនទាន់មាន​ផ្លាក​លេខ គឺ​ត្រូវ​ទៅ​បង់ពន្ធ​និង​ត្រូវធ្វើ​ផ្លាកលេខ​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​ទទួលបាន​សិ​ទិ្ធ​ស្រប ច្បាប់​ក្នុងការ​ធ្វើចរាចរ​។​

​ខ្ញុំ​សង្ឃឹមថា ការបំភ្លឺ​របស់ខ្ញុំ លើក​នេះ​គឺ​នឹង​បានជា​ប្រយោជន៍​ដល់​ការយល់ដឹង​កាន់តែ ច្បាស់ ចំពោះ​បងប្អូន​ម្ចាស់​យានយន្ត​ទាំងអស់គ្នា​ចាប់ពី​ថ្ងៃនេះ​តទៅ​៕
​សុថា​ត់​