ស្លាប់​ដោយសារ​ជិះ​ម៉ូតូ​បុក​ទ្វា​ររថយន្ត​

​ភ្នំពេញ : បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​ខណៈ​កំពុង​ជិះ​ម៉ូតូ​ឡើង​ស្ពាន​ក៏បាន​បុក​ទ្វារ​រថយន្ត CRV ដែល​ម្ចាស់​ឈប់​បើកទ្វារ​ដើម្បី​មើល​រថយន្ត​បែក​កង់​កាលពី​វេលា​ម៉ោង ១១ នឹង​១០ នាទី​យប់​ថ្ងៃ ទី​១០ ខែមករា ឆ្នាំ ២០១៦ នៅ​ចំណុចកណ្តាល​ស្ពាន​ព្រះមុន្នីវង្ស​ថ្មី ស្ថិតក្នុង​សង្កាត់​ច្បារអំពៅ​ទី ១ ខណ្ឌ​ច្បារអំពៅ ។

ស្លាប់​ដោយសារ​ជិះ​ម៉ូតូ​បុក​ទ្វា​ររថយន្ត​

ជនរងគ្រោះ​មានឈ្មោះ ហាក់ ស៊ី​ឌឿ​ន អាយុ ២៨ ឆ្នាំ មាន​ស្រុកកំណើត​ឃុំ​កំពង់ទ្រាស ស្រុក​ក្រូចឆ្មារ ខេត្តកំពង់ចាម ។ សមត្ថកិច្ច​បានឱ្យដឹង​ថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ស៊ី​អវី ពណ៍​ទឹកប្រាក ពាក់​ស្លាក​លេខ 2I-6900 បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ១ ពី​លិចទៅ​កើត​ឡើងលើ​ស្ពាន​អាកាស ព្រះមុន្នីវង្ស​ថ្មី ពេលមកដល់​ចំណុច​ពាក់កណ្តាល​ស្ពាន​រថយន្ត​បាន​ផ្ទុះ​បែក​កង់ ហើយ​អ្នកបើករថយន្ត​បាន​អែប​ចូល​គៀរ និង បាន​បើកទ្វារ​ដើម្បី​ចុះ​មើល​កង់​ភ្លាមនោះ​ស្រាប់​តែមាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​ស្មាស​ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1AQ-8235 ជិះ​មកពី​ក្រោយ​ឡើង​ស្ពាន​ដែរនោះ ក៏បាន​បុក​ទ្វារ​រថយន្ត​ពេញទំហឹង​បណ្តាលឱ្យ​ដួល​បោក​ក្បាល​ហូរឈាម​តាម​ភ្នែក និង ច្រមុះ​ស្លាប់​ភ្លាមៗ​យ៉ាង​អាណោចអាធម៌​នៅនឹងកន្លែង​កើតហេតុ ។​

ស្លាប់​ដោយសារ​ជិះ​ម៉ូតូ​បុក​ទ្វា​ររថយន្ត​

​ក្រោយមក​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​មកដល់​កន្លែងកើតហេតុ និង បានធ្វើការ​វាស់វែង​យក​រថយន្ត និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី ចំណែក​សព​ជនរងគ្រោះ​សមត្ថកិច្ច​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ​សាច់ញាតិ​ឱ្យមក​ទទួលយក​ទៅធ្វើ​ន​បុណ្យ​ឯ​ស្រុកកំណើត​តាម​ប្រពៃណី ៕

                                                              ( ប្រភព TV5 )

ស្លាប់​ដោយសារ​ជិះ​ម៉ូតូ​បុក​ទ្វា​ររថយន្ត​