ក្រៅ​ពី​ប្រាក់​ម៉ឺន​ៗ​​ដុល្លារ វឌ្ឍនាកា ​បាន​​អ្វី​ខ្លះ​ទៀត ពីងារជា​ទូត​​សុច្ឆន្ទៈ​របស់ Seatel?


ក្រៅ​ពី​ប្រាក់​ម៉ឺន​ៗ​​ដុល្លារ វឌ្ឍនាកា ​បាន​​អ្វី​ខ្លះ​ទៀត ពីងារជា​ទូត​​សុច្ឆន្ទៈ​របស់ Seatel?

ចាន់ វឌ្ឍនាកា បាន​ចុះ​ហត្ថលេខា​ធ្វើ​ជា​ទូត​សុច្ឆន្ទៈ​​រយៈ​ពេល​មួយ​ឆ្នាំ​​ឲ្យ​​ក្រុមហ៊ុន​​ផ្ដល់​សេវា​អ៊ីនធឺណិត និង​ទូរសព្ទ SEATEL ។ កុងត្រា​រយៈ​ពេល​១​ឆ្នាំ​នេះ​ដែរ នឹង​ធ្វើ​ឱ្យ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា និង​ជា​សមាជិក​ក្លឹប​បឹងកេតអង្គរ​ទទួល​បាន​ផល​ប្រយោជន៍​ជា​ច្រើន​។

ក្រៅ​ពី​ប្រាក់​ម៉ឺន​ៗ​​ដុល្លារ វឌ្ឍនាកា ​បាន​​អ្វី​ខ្លះ​ទៀត ពីងារជា​ទូត​​សុច្ឆន្ទៈ​របស់ Seatel?

 

 

១. ​ទទួល​បាន​ប្រាក់​កុងត្រា​មួយ​ឆ្នាំ មាន​ចំនួន​ដល់​ម៉ឺន​ដុល្លារ

លោក បែ មករា ​អ្នក​ចាត់ការ​ទូទៅ​របស់​ក្លិប​បឹងកេត​អង្គរ ​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ​តម្លៃ​ខ្លួន​របស់​កូន​ក្រុម​លោក ក្នុង​កុងត្រា​រយៈ​ពេល​១​ឆ្នាំ​នេះ គឺ​ខ្ពស់​ជាង​គេ​នៅ​កម្ពុជា​ខ្ទង់​ម៉ឺន​ដុល្លារ។ ខណៈ​ដែល​ខាង​ក្រុមហ៊ុន​វិញ ​ក៏​បញ្ជាក់​ដែរ​ថា​កីឡាករ​មាន​ដើម​កំណើត​នៅ​កំពត​រូប​នេះ ​មាន​សមត្ថភាព និង​នៅ​ក្មេង ត្រូវ​ចិត្ត​អ្នក​គាំទ្រ​ទាំង​អស់។

 

២. ​ទូរសព្ទ​មួយ​គ្រឿង ប្រើ​អ៊ីនធឺណិត​និង​ហៅ​ចេញ​សេរី

បន្ទាប់​ពី​ចុះ​កុងត្រា​ជា​ផ្លូវ​ការ​កាល​ពី​ម្សិលមិញ​នេះ ខាង​ក្រុមហ៊ុន SEATEL ​ក៏​បាន​ប្រគល់​ទូរសព្ទ​មួយ​គ្រឿង​ម៉ាក់ Samsung S6 ​ជួន​ដល់​កីឡាករ ចាន់ វឌ្ឍនាកា ​និង​លោក ​បែ មករា ​ដើម្បី​ឱ្យ​ប្រើប្រាស់​ផង​ដែរ ដែល​ Sim Card ​នៅ​ក្នុង​ទូរសព្ទ​នេះ ​ភ្ជាប់​បណ្ដាញ 4G ​រួច​ជា​ស្រេច។

 

៣. ​ប្រជាប្រិយភាព​កើន​ឡើង ព្រោះ​មាន​មុខ​គ្រប់​កម្មវិធី​ទាំង​អស់​របស់​ក្រុមហ៊ុន SEATEL

បើ​តាម​លោក Yang Liqun ​អគ្គនាយក​រង​ក្រុមហ៊ុន SEATEl ​បាន​ឱ្យ​ដឹង​ថា​ កុងត្រា​រយៈ​ពេល​១​ឆ្នាំ​ខាង​លើ​នឹង​ធ្វើ​ឱ្យ វឌ្ឍនាកា ​ល្បី​ខ្លាំង​ជាង​ពី​មុន​ទៅ​ទៀត ព្រោះ​រូបគេ​នឹង​បាន​ចុះ​ទៅ​ជួប​អ្នក​គាំទ្រ​នៅ​តាម​បណ្ដា​ខេត្ត​នានា ពោល​គឺ​គ្រប់​កម្មវិធី​ទាំង​អស់​របស់​ក្រុមហ៊ុន នឹង​មាន​វត្តមាន​រូបគេ​ជា​និច្ច។

 

ក្រៅ​ពី​ប្រាក់​ម៉ឺន​ៗ​​ដុល្លារ វឌ្ឍនាកា ​បាន​​អ្វី​ខ្លះ​ទៀត ពីងារជា​ទូត​​សុច្ឆន្ទៈ​របស់ Seatel?

 

អត្ថបទ&រូបថត៖ មុន្នី រម្យ