Messi ប្រាប់​យប់​មិញ​ថា​មិន​ចាក​ចេញ​ពី Barca ទៅ​អង់គ្លេស​ទេ


Messi ប្រាប់​យប់​មិញ​ថា​មិន​ចាក​ចេញ​ពី Barca ទៅ​អង់គ្លេស​ទេ

Lionel Messi បាន​ចេញ​មក​បញ្ជាក់​ក្រោយ​ឈ្នះ​ពាន Ballon d’Or ជា​លើក​ទី​៥ ​ថាខ្លួន​មិន​ដែល​គិត​ថា​នឹង​ចាកចេញ​ពី Barcelona ទៅ Premier League ម្តង​ណា​ឡើយ។

 

ម្ចាស់​អាវ​លេង១០​របស់​អាហ្សង់ទីន​និយាយ​ថា៖ “ខ្ញុំ​ចង់​បន្ត​ភាព​ជោគជ័យ​ជាមួយ Barca ហើយ​សម្រាប់​ពេលនេះ​ យើង​មិន​មាន​ពេល​គិត​ពី​រឿង​ចាក​ចេញ​នោះ​ទេ សំខាន់​គឺ​យើង​ព្យាយាម​ឈ្នះ ព្យាយាម​លេង​ឲ្យ​ឈាន​ដល់កម្រិត​កំពូល”។

 

Messi ប្រាប់​យប់​មិញ​ថា​មិន​ចាក​ចេញ​ពី Barca ទៅ​អង់គ្លេស​ទេ

 

“ខ្ញុំ​ធ្លាប់​ប្រាប់​ម្តង​ហើយ​ថា​​មិន​អាច​ចាក​ចេញ​ពី Barcelona ហើយ​ចង់​បញ្ចប់​អាជីព​នៅ​ទីនេះ។ Barcelona គឺ​ជា​ផ្ទះ​របស់​ខ្ញុំ។ យើង​បាន​ផ្លាស់​ប្ដូរ​ខ្លាំង​មែន​ទែន។ នៅ​ឆ្នាំ​មុន​ក្រុម​ទាំង​មូល​រង​ការ​រិះ​គន់​ពី​ទម្រង់​លេង​តែ​ឆ្នាំ នេះ​ពួក​យើង​ឈ្នះ​ពាន​ធំៗ​សឹង​តែ​ទាំង​អស់”។ កីឡាករ​វ័យ​២៨ឆ្នាំ​បញ្ជាក់​យ៉ាង​ដូច្នេះ។

 

Messi ​ស៊ុត​បញ្ចូល​ទី​៤៨គ្រាប់ (គ្រប់​កម្មវិធី) ក្នុង​ចំណោម​៥៣​ប្រកួត ​ដែលជា​ចំណែក​មួយ​យ៉ាង​ធំ​ជួយ Barca ឈ្នះ​ពាន​៥ នៅ​ឆ្នាំ​២០១៥។ យ៉ាង​ណា​ក៏​ដោយ​ពាក្យ​ចចាមអារ៉ាម​កាល​ពី​ពេល​កន្លង​ទៅ​បាន​ផ្សាយ​ថា រូប​គេ​អាច​នឹង​ចាក​ចេញ​ពី​ទឹកដី​អេស្ប៉ាញ ទៅ​តាម​លោក Pep Guardiola ដែល​មាន​ភាគ​រយ​ខ្ពស់​ក្នុង​ការ​ដឹកនាំ Manchester City៕

 

ចុចអាន៖ Ballon d’Or៖ សំឡេង​គាំទ្រ Messi ៤១%, CR7 ២៧%, Neymar ៧%

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ dailymail