ដឹង​អត់​ថា គ្រូ​បង្វឹក​​និង​ប្រធាន​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បោះ​ឱ្យ​នរណា ជា​ម្ចាស់​ពាន Ballon dÓr ?

ដឹង​អត់​ថា គ្រូ​បង្វឹក​​និង​ប្រធាន​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បោះ​ឱ្យ​នរណា ជា​ម្ចាស់​ពាន Ballon dÓr ?

ពាន​រង្វាន់​កីឡាករ​ល្អ​ជាង​គេ​លើ​លោក FIFA Ballon dÓr ឆ្នាំ​២០១៥ ​បាន​រក​ឃើញ​ម្ចាស់​ហើយ​គឺ​ខ្សែ​ប្រយុទ្ធ Lionel Messi ​របស់​ក្រុម Barcelona ដែល​ទទួល​បាន​សំឡេង​គាំទ្រ​៤១​% ​, ​លេខ​២​បាន​ទៅ​លើ Cristiano Ronaldo ​មាន​សំឡេង​គាំទ្រ ​២៧​% និង​លេខ​៣​បាន​ទៅ​លើ Neymar ​មាន​សំឡេង​គាំទ្រ ៧​%។

 

ដឹង​អត់​ថា គ្រូ​បង្វឹក​​និង​ប្រធាន​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បោះ​ឱ្យ​នរណា ជា​ម្ចាស់​ពាន Ballon dÓr ?

 

ខណៈ​ដែល​ពាន​រង្វាន់​នេះ​ទៀត​សោត ត្រូវ​បាន​បោះឆ្នោត​ពី​ខាង​សំណាក់​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​នានា ក៏​ដូចជា​ប្រធាន​ក្រុម​ផង​ដែរ និង​មួយ​ចំណែក​ទៀត​គឺ​ខាង​អ្នក​តំណាង​សារព័ត៌មាន​។ ចុះ​សម្រាប់​នៅ​កម្ពុជា​វិញ តើ​គ្រូ​បង្វឹក ប្រធាន​ក្រុម​និង​អ្នក​កាសែត បោះ​ឱ្យ​នរណា​គេ​ទៅ? សូម​មើល​ខាង​ក្រោម​នេះ៖

 

១. ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា Lee Tae Hoon

 

លោក Lee ​បាន​បោះ​ឱ្យ Cristiano Ronaldo ​លេខ​១ , Ibrahimovic Zlatan ​លេខ​២​និង​លេខ​៣​បោះ​ឱ្យ Toure Yaya ។

 

ដឹង​អត់​ថា គ្រូ​បង្វឹក​​និង​ប្រធាន​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បោះ​ឱ្យ​នរណា ជា​ម្ចាស់​ពាន Ballon dÓr ?

 

២. ​ប្រធាន​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ធារី ចន្ថាប៊ីន

 

ដឹង​អត់​ថា គ្រូ​បង្វឹក​​និង​ប្រធាន​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បោះ​ឱ្យ​នរណា ជា​ម្ចាស់​ពាន Ballon dÓr ?

 

ធារី ​បាន​បោះ​ឱ្យ Cristiano Ronaldo ​លេខ​១ , Lionel Messi ​លេខ​២ ​និង Neymar ​លេខ​៣។

 

៣. តំណាង​អ្នក​កាសែត​នៅ​កម្ពុជា លោក អ៊ុង ចំរើន

 

ដឹង​អត់​ថា គ្រូ​បង្វឹក​​និង​ប្រធាន​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បោះ​ឱ្យ​នរណា ជា​ម្ចាស់​ពាន Ballon dÓr ?

 

លោក អ៊ុង ចំរើន ​បាន​បោះ​ឱ្យ​ Lionel Messi ​លេខ​១ , Cristiano Ronaldo ​លេខ​២ ​និង Neymar ​លេខ​៣៕

 

អត្ថបទ៖ មុន្នី រម្យ
ប្រភព៖ FIFA