រថយន្ត​ដឹក​កម្មករ​បុក​គ្នា​ស្លាប់​ និង​របួស​ច្រើន​នាក់​នៅ​ខេត្តកំពង់ស្ពឺ​

ខេត្តកំពង់ស្ពឺ​៖​រថយន្ត​២​គ្រឿង​ផ្ទុក​កម្មករ​ជាច្រើន​នាក់​បាន​បុក និង​ដាច់​កង់​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ និង​រងរបួស​ធ្ងន់​ស្រាល​ច្រើននាក់​ត្រូវបាន​គេ​ជួយសង្គ្រោះ​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៦​នេះ ស្ថិតនៅ​ក្បែរ​វត្ត​ស្រះស្រង់ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។​

 សមត្ថកិច្ច​បានឲ្យដឹងថា គ្រោះថ្នាក់​នេះ​បង្កដោយ​រថយន្ត​ដឹក​កម្មករ​ដូចគ្នា​ដែល​ផ្ទុក​កម្មករ​ប្រមាណ​ពី​៥០-៦០​នាក់ ។ ប្រភព​បញ្ជាក់ថា តាម​តួលេខ​បឋម​មាន​មនុស្ស​៣នាក់​បាន​ស្លាប់បាត់​បង់ជីវិត នៅ​កន្លែងកើតហេតុ និង​មនុស្ស​ប្រ​មួយចំនួន​ផ្សេងទៀត​រងរបួស​ធ្ងន់​ស្រាល ត្រូវបាន​គេ​ជួយ​ដឹក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​៕