រថយន្ត​ដឹក​ដី​ពន្លះ​រនាំង​ដែក​ចែក​ទ្រូ​វ​ផ្លូវ​បាក់​៣​ផ្ទាំង​នៅ​ផ្លូវ​សហព័ន្ធរុស្ស៊ី​

​រាជធានី​ភ្នំពេញ​៖​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​៣​ផ្ទាំង​បាន​បាក់​រប៉ាត់រប៉ាយ​ដោយសារ​រថយន្ត​ដឹក​ដី​ធុន​ធំ​មួយគ្រឿង ម៉ាក​មី​ស៊ុយ​ប៊ី​ស៊ី​បើក​ក្នុង​ល្បឿន​លឿន​រេ​ចង្កូត​ជ្រុល​បុក​រះ​ពេញទំហឹង​។ ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​១១ និង​៣០​នាទី​យប់​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៦ នៅតាម​បណ្តោយ​ផ្លូវ​ស​ហ័ព​ន្ធ​រុស្ស៊ី មុខ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ដឹក​ដី​ធុន​ធំ​មួយគ្រឿង ពណ៌​ខៀវ ពាក់​សា្ល​ក​លេខ 3B-4415 បើកបរ​ដោយ​បុរស​ម្នាក់​តាម​បណ្តោយ​ផ្លូវ​២០១១ ឆ្ពោះ​ឡើងទៅ​កាន់​ផ្លូវ សហព័ន្ធរុស្ស៊ី ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន លុះ​រថយន្ត​ឆ្លង ជិត​ផុត​ទៅហើយ ស្រាប់តែ​រេ​ចង្កូត​បុក​របាំង​ដែក​ចែក​ទ្រូងផ្លូវ ពេញទំហឹង​តែម្តង​បណ្តាល​ឲ្យ​បាក់​អស់​៣​ផ្ទាំង​។ ចំណែក​រថយន្ត​បង្ក​បាន​រង​ការខូចខាត​យ៉ាងដំណំ​ផងដែរ​។​

​បន្ទាប់ពី​កើតហេតុ​ភ្លាមៗ បុរស​ជា​អ្នកបើករថយន្ត​បង្ក បាន​បើកទ្វារ​រថយន្ត​ចេញមកក្រៅ រួច​រត់គេច​បាត់ស្រមោល​។ រថយន្ត​បង្ក ត្រូវបាន​សមត្ថកិច្ច​ជំនាញ ចុះមក​វាស់វែង​អូស​យកទៅ​កាន់​ការិយាល័យ ចរាចរណ៍​ជើងគោក រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​៕

រថយន្ត​ដឹក​ដី​ពន្លះ​រនាំង​ដែក​ចែក​ទ្រូ​វ​ផ្លូវ​បាក់​៣​ផ្ទាំង​នៅ​ផ្លូវ​សហព័ន្ធរុស្ស៊ី​
រថយន្ត​ដឹក​ដី​ពន្លះ​រនាំង​ដែក​ចែក​ទ្រូ​វ​ផ្លូវ​បាក់​៣​ផ្ទាំង​នៅ​ផ្លូវ​សហព័ន្ធរុស្ស៊ី​