អាជីវករ និង​ភ្ញៀវ​រអ៊ូរទាំ​ពី​គំនរ​សំរាម​ស្អុយ​នៅ​ផ្សារ​ក្រុង​បាន​លុង គ្រា​ដែល​អាជ្ញាធរ​ពុំមាន​ចំណាត់ការ​

​ដោយ​៖​ភួង ផុន​

​ខេត្តរតនគិរី​៖​ក្រុមហ៊ុន​ដឹក​សំរាម​និង​ក្រុមហ៊ុន​វិនិយោគ​ផ្សារ​ក្រុង​បាន​លុង ឈ្លោះ​គ្នា​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ទុក​សំរាម​គរ​ដូច​ភ្នំ ធ្វើអោយ​ស្អុយរលួយ ពេញ​ផ្សារ​ក្រុង​បាន​លុង អាជីវករ​និង​ភ្ញៀវ បាន​ត្រឹម​រអ៊ូរទាំ អាជ្ញាធរខេត្ត​ហាក់ដូចជា​ពុំមាន​ចំណាត់ការ ចំពោះ​ក្រុមហ៊ុន​ទាំងពីរ​សោះ​។​

     ភ្នំ​សំរាម​ដ៏​ស្អុយរលួយ​ពេញ​ខាងមុខ​ផ្សារ​ក្រុង​បាន​លុង បង្ក​នៅ​ផលប៉ះពាល់​ដល់​បរិស្ថាន ព្រមទាំង​អាជីវករ​និង​ភ្ញៀវ​ចូល​ទិញ ប្រឈម​និង​ក្លិនស្អុយ និង​ប៉ះពាល់​ដល់​សុខភាព ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជំវិញ​ផ្សារ​ក្រុង​បាន​លុង អាជ្ញាធរខេត្ត​នៅ​ស្ងៀមស្ងាត់ ពុំ​ឃើញ​មាន​ចំណាត់ការ​ដោះស្រាយ​ឡើយ​។​

     ជុំវិញ​ករណី​គំនរ​សំរាម​ស្អុយ​ពេញ​ខាងមុខ​ផ្សារ​នេះ​លោក ជា គួ​ង ប្រធាន​ក្រុមហ៊ុន​វិនិយោគ​ប្រមូល​សំរាម​ក្នុង​ក្រុង​បាន​លុង​ថា មកពី​លោក​ឧក​ញ្ញា​សា លាង ក្រុមហ៊ុន​វិនិយោគ​ផ្សារ មិន​អនុវត្តតាម​កិច្ចសន្យា​សៀវភៅ​បន្ទុក ដោយ​ក្នុង​កិច្ចសន្យា​សៀវភៅ​បន្ទុក តម្រូវអោយ​ក្រុមហ៊ុន ហេង ដា​រ៉ា របស់លោក​ឧក​ញ្ញា សា លាង បង់ប្រាក់​៣​លាន ៥​សែន​រៀល ក្នុង​១​ខែ តែ​ក្រុមហ៊ុន ហេង ដា​រ៉ា បង់​តែ​៣​លាន​រៀល​តែប៉ុណ្ណោះ​។ ត្រូវ​ជំពាក់​លោក​៥​សែន​រៀល ក្នុង​១​ខែ ហើយ​ច្រើន​ខែ​មកហើយ សរុប​ទឹកប្រាក់​ជិត​១​ម៉ឺន​ដុល្លា​។

     ពាក់ព័ន្ធ​ករណីនេះ​ដែរ​លោក ទុន សុថា​រ័ត្ន ប្រធាន​មន្ទីរ សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ខេត្តរតនគិរី មិនអាច​សុំ​ការបំភ្លឺ​បានទេ ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើនដង ពុំមាន​អ្នក​លើក នៅ​រសៀល​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៦ នេះ​។​

     ជុំវិញ​ករណី​ខាងលើនេះ លោក ថង សាវុន អភិបាល នៃ​គណៈ​អភិបាលខេត្ត​រតនគិរី ឆ្លើយតប​តាម​ទូរស័ព្ទ ប្រាប់​ភ្នាក់ងារ​ព័ត៌មាន​នៅ​រសៀល​ថ្ងៃទី​១១ នេះ​ថា ករណី​សំរាម​គរ នេះ​ម៉េច​មិន​សួរ​ទៅ​ក្រុមហ៊ុន​កើប​សំរាម សួរ​មក​តែ​ខាង​ខេត្ត​ទាំងអស់​អញ្ចឹង ខាង​ខេត្ត​ជា​អ្នក​កើប​សំរាម​ឬ ហើយ​បិទ​ទូរស័ព្ទ​ភ្លាម​។​

     គួរ​បញ្ជាក់ថា បញ្ហា​លោក ជា គួ​ង ក្រុមហ៊ុន​ប្រមូល​សំរាម ចោទប្រកាន់ ឧកញ៉ា សា លាង ប្រធាន​ក្រុមហ៊ុន ហេង ដា​រ៉ា បង់ប្រាក់​ប្រាំ​ខែ ខ្វះ​៥​សែន​រៀល តាំងពី​ចុងឆ្នាំ​២០១៤​មកម្ល៉េះ​។ តែ​ក្រោយពី​អាជ្ញាធរ​ក្រុង ប្រមូល​ភាស៊ី​បរិវេណ​ជុំវិញ​ក្រៅ​ផ្សារ​មក ហាក់​មាន​សភាព​ស្ងប់ស្ងាត់​។ ក្រោយពី​ក្រុមហ៊ុន ហេង ដា​រ៉ា ចាប់ផ្ដើម​ប្រមូល​ភាស៊ី បរិវេណ​ជុំវិញ​ផ្សារ​វិញ បញ្ហា​នេះ​ក៏​កើតមាន​សាជាថ្មី​វិញ​៕

     

អាជីវករ និង​ភ្ញៀវ​រអ៊ូរទាំ​ពី​គំនរ​សំរាម​ស្អុយ​នៅ​ផ្សារ​ក្រុង​បាន​លុង គ្រា​ដែល​អាជ្ញាធរ​ពុំមាន​ចំណាត់ការ​
អាជីវករ និង​ភ្ញៀវ​រអ៊ូរទាំ​ពី​គំនរ​សំរាម​ស្អុយ​នៅ​ផ្សារ​ក្រុង​បាន​លុង គ្រា​ដែល​អាជ្ញាធរ​ពុំមាន​ចំណាត់ការ​
អាជីវករ និង​ភ្ញៀវ​រអ៊ូរទាំ​ពី​គំនរ​សំរាម​ស្អុយ​នៅ​ផ្សារ​ក្រុង​បាន​លុង គ្រា​ដែល​អាជ្ញាធរ​ពុំមាន​ចំណាត់ការ​