Update ស្លាប់៤នាក់ របួសធ្ងន់ស្រាលជាង ៥០នាក់ ក្នុងគ្រោះថ្នាក់ចរាចររវាង រថយន្តដឹកកម្មករ និងរថយន្តដឹកកម្មករ នៅស្រុកគងពិសី

កំពង់ស្ពឹ៖សេចក្តីរាយការណ៍បានបញ្ជាក់ នៅម៉ោងប្រមាណ៨ ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦នេះថា កម្មករ៣នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ម្នាក់ទៀតបានស្លាប់ នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ឯជាង៥០នាក់ផ្សេងទៀត បានរងរបួសធ្ងន់ និងស្រាល ក្នុងហេតុការគ្រោះថ្នាក់ចរាចររវាង រថយន្តដឹកកម្មករ កូរ៉េ ១តោន កន្លះ និងរថយន្តដឹកកម្មករមួយគ្រឿងផ្សេងទៀត នៅកំណាត់ផ្លូវលេខ៤១  ក្នុងភូមិជ្រៃតាកួន ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលមានព្រំប្រទល់ជាស្រុកសំរោងទង។

សេចក្តីរាយការណ៍បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅម៉ោងប្រមាណ៦ ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ បន្ទាប់ពីរថយន្តកូរ៉េ ១តោន កន្លះ ដឹកកម្មករ ពីរគ្រឿងបានរ៉េចង្កូតបុកគ្នា បណ្តាលឲ្យក្រឡាប់ទំាងសងខាង។ គ្រោះថ្នាក់នេះ បានបណ្តាលឲ្យមនុស្សស្លាប់៣នាក់ នៅនឹងកន្លែងកើតហេតុ ហើយជាង៥០នាក់ ទៀត រងរបួសធ្ងន់ និងស្រាល ត្រូវបានអាជ្ញាធរ និងប្រជាពលរដ្ឋជួយដឹកបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យ ដោយឡែកចំពោះអ្នកបើកបររថយន្តទំាងពីរ បានរត់គេចខ្លួនបាត់ ក្រោយហេតុការគ្រោះថ្នាក់ចរាចរនេះ៕