តេជោ សែន៖ បច្ចេកវិទ្យាព័ត៌មាន មានសារសំខាន់បំផុត ដល់ការអភិវឌ្ឍន៍ និងថែរក្សាស្ថេរភាព សន្តិសុខសង្គមជាតិ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦នេះ បានចាត់ទុកបច្ចេក វិទ្យាព័ត៌មាន ជាវិស័យមួយដ៏មាន សារសំខាន់បំផុតក្នុងការអភិវឌ្ឍន៍ និងថែរក្សាស្ថេរភាព សន្តិសុខសង្គមជាតិ។

នៅក្នុងបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក សម្ដេចបានសរសេរថា "ជនរួមជាតិខ្លះប្រាកដជាឆ្ងល់ ព្រោះឃើញខ្ញុំកាន់ជាប់ជានិច្ច នូវកាបូបដៃតូចមួយ ទោះទៅដល់ទីណាក៏ដោយ។ ក្នុងកាបូបនេះគឺមានផ្ទុកទូរស័ព្វចំនួន ៥ ដែលសម្រាប់តាមដានមើល ស្តាប់ និងទទួលព័ត៌មានដែលសហការី បានផ្ញើជូននៅរៀងរាល់នាទី។ ខ្ញុំទទួលស្គាល់ច្បាស់ថា បច្ចេកវិទ្យាព័ត៌មាន គឺមានសារប្រយោជន៍សំខាន់ បំផុតដល់ការអភិវឌ្ឍន៍ និងថែរក្សាស្ថេរភាពសន្តិសុខសង្គមជាតិ"។

សម្ដេចក៏បានសរសេរបញ្ជាក់ថា "ខ្ញុំសូមឲ្យថ្នាក់ដឹកនាំ និង មន្រ្តីរាជការទូទាំងប្រទេសសិក្សារៀនសូត្រ បន្ថែមអំពីរបៀបប្រើប្រាស់សំភារៈ បច្ចេកវិទ្យាជាពិសេស Smart Phone អោយទាន់ការវិវឌ្ឍន៍ជឿនលឿន ដែលនាំមកនូវអត្ថប្រយោជន៍ច្រើន ដល់ការងារប្រចាំថ្ងៃ និង ផ្តល់នូវផលប្រយោជន៍ កាន់តែច្រើនដល់សង្គមជាតិ យើងទាំងមូល។ ទោះបីខ្ញុំទៅដល់ទីណា ខ្ញុំតែងតែមានអារម្មណ៍ នៅជិតជាមួយប្រជាពលរដ្ឋ ព្រោះបានស្តាប់ បានឃើញ និងបានដឹងអំពីសុខទុក្ខ របស់បងប្អូនជនរួមជាតិ នៅគ្រប់ទីកន្លែងទាំងអស់។ ព្រោះសុខទុក្ខរបស់ បងប្អូនជនរួមជាតិ គឺជាសុខទុក្ខរបស់ ខ្ញុំផ្ទាល់ផងដែរ។ អ្វីដែលសំខាន់ជាងទៀត គឺខ្ញុំបានដោះស្រាយបញ្ហា ទាន់ពេលទៅនឹងការសុំយោបល់របស់ថ្នាក់ដឹកនាំ នៃស្ថាបន័របស់រាជរដ្ឋាភិបាល ដែលត្រូវការយោបល់ ឬការសំរេចរបស់ខ្ញុំលើបញ្ហា បន្ទាន់ទាក់ទង នឹងកិច្ចការក្នុងក្រៅប្រទេសមួយចំនួន"។

សូមមើលរូបភាពដែល ភ្ជាប់មកជាមួយនេះ គឺសូម្បីតែនៅក្នុងមហាសន្និបាត អង្គការសហប្រជាជាតិ និងនៅកន្លែងផ្សេងទៀត ក៏ខ្ញុំនៅតែមានលទ្ធភាព ភ្ជាប់ខ្លួនមកដោះស្រាយការងារបានដែរ៕