សម្ដេចហេង សំរិន សង់ផ្ទះ និងកសាង ហេដ្ឋារចនាសម្ព័ន្ធ ជូនប្រជាពលរដ្ឋ នៅតំបន់ព្រំដែន កម្ពុជា-វៀតណាម

ភ្នំពេញ៖សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា រួមជាមួយសប្បុរសជន នានាបានសាង សង់ផ្ទះជាច្រើនខ្នងជូនប្រជាពលរដ្ឋក្រីក្រ កសាងផ្លូវថ្នល់ក្រាលកៅស៊ូ ប្រឡាយទឹក និងតបណ្ដាញអគ្គិសនី ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិអន្លង់ជ្រៃនិងថ្លុកត្រាច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំជាប់ព្រំដែន វៀតណាម។

សម្ដេច ហេង សំរិន បានសរសេរក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកកាលពីល្ងាចថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៦ថា "តំបន់អភិវឌ្ឍន៍ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ភូមិអន្លង់ជ្រៃ-ថ្លុកត្រាច ឃុំកក់ ស្រុកពញា ក្រែក ខេត្តត្បូងឃ្មុំ ចម្ងាយពីភ្នំពេញតាមផ្លូវជាតិលេខ ៨ មាន១៣១គីឡូម៉ែត្រ ។ សម្តេចអគ្គមហាពញាចក្រី និងសប្បុរសជននានា បានសាងសង់ផ្ទះជូនប្រជាជនក្រីក្ររាប់រយខ្នង មានប្រឡាយទឹក ផ្លូវថ្នល់ក្រាលកៅស៊ូ ភ្លើងអគ្គិសនី ហើយដែលជាតំបន់ជាប់ព្រំដែនប្រទេសវៀតណាម "។

គួរបញ្ជាក់ថា ការខិតខំអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ នៅតាមបន្ទាត់ព្រំដែនគឺ ជាផ្នែកមួយនៃការក សាងបន្ទាត់ ព្រំដែនស្ងប់ស្ងាត់ឲ្យក្លាយជាទីប្រជុំជន មានប្រជាជន ប្រព័ន្ធស្រោចស្រព មន្ទីពេទ្យ សាលារៀននិងប្រព័ន្ធហេដ្ឋា រចនាសម្ព័ន្ធព្រមទាំងបានប្រែក្លាយតំបន់តាមព្រំដែនឲ្យក្លាយជាតំបន់ទេសចរណ៍មួយនាទិសឦសាន ប្រទេស កម្ពុជាផងដែរ។