នារីទេសចរ ជនជាតិចិនម្នាក់ ត្រូវពស់ថ្លាន់ចឹកច្រមុះ ដេរប្រាំថ្នេរ បន្ទាប់ពីព្យាយាមថើបវា (មានវីដេអូ)

ថៃ៖ នារីជាអ្នកទេសចរ ជនជាតិចិនម្នាក់ ត្រូវសត្វពស់ថ្លាន់មួយក្បាល ចឹកចំច្រមុះ ក្នុងការសម្តែង Snake Show នៅវិទ្យាស្ថានជីវបច្ចេកវិទ្យាមួយ ដែលជាកន្លែងទាក់ទាញអ្នកទេសចរ យ៉ាងច្រើន នៅខេត្តភូកេតនោះ ។

នារីទេសចរ ជនជាតិចិនម្នាក់ ត្រូវពស់ថ្លាន់ចឹកច្រមុះ ដេរប្រាំថ្នេរ បន្ទាប់ពីព្យាយាមថើបវា (មានវីដេអូ)
រូបភាព របស់នារីម្នាក់នោះ ពេលដែលពស់ កំពុងខាំ

កាលពីថ្ងៃសៅរ៍ ទី៩ មករា កន្លងទៅ នារីទេសចរជនជាតិចិនម្នាក់ ឈ្មោះ Jin Jing អាយុ ២៩ឆ្នាំ បានត្រូវពស់ថ្លាន់មួយក្បាល ចឹកចំច្រមុះក្នុងកម្មវិធីសម្តែង Snake Show នៅវិទ្យាស្ថានជីវបច្ចេកវិទ្យាភូកេត (Phuket Biotechnology Institute) ប្រទេសថៃ។ បើតាមឃ្លីបវីដេអូ ដំបូងឡើងនារីរងគ្រោះ ត្រូវបានគេអញ្ជើញ ឲ្យទៅជិតឆាកសម្តែង ដើម្បីធ្វើការស្និតស្នាលជាមួយសត្វពស់។ ពេលនោះ នាងបានព្យាយាម ថើបសត្វពស់ថ្លាន់នោះ តែបែរជាត្រូវវា ចឹកចំច្រមុះទៅវិញ។ សំណាងល្អពស់ថ្លាន់​នោះ ពុំមានពិសទេ តែនាងត្រូវដេររបួស អស់ ៥ថ្នេរ នៅ​ឯមន្ទីរពេទ្យ អន្តរជាតិ Phuket International Hospital ផងដែរ។

យ៉ាងណាមិញ ដើម្បីបញ្ចប់រឿងនេះ វិទ្យាស្ថានជីវបច្ចេកវិទ្យាភូកេត  បានផ្តល់នូវសំណងជម្ងឺចិត្ត ដល់នាង ចំនួន ១៣៥,០០០បាត (ជាង ៣ពាន់ដុល្លារអាមេរិក)៕

តោះ! ចង់ដឹងឲ្យកាន់តែច្បាស់ សូមទស្សនាឃ្លីបវីដេអូ ខាងក្រោមទាំងអស់គ្នា៖

នារីទេសចរ ជនជាតិចិនម្នាក់ ត្រូវពស់ថ្លាន់ចឹកច្រមុះ ដេរប្រាំថ្នេរ បន្ទាប់ពីព្យាយាមថើបវា (មានវីដេអូ)

ប្រភព៖

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត