ជៀសវាងការ ងងុយគេង និងស្ងាបក្នុង ម៉ោងធ្វើការ

ការមានអារម្មណ៏ថា ងងុយគេង និង ស្ងាបនៅពេលម៉ោងធ្វើការ ពិតជាសកម្មភាពដ៏រំខាន ខ្លាំងណាស់។ មិនតែប៉ុណ្ណោះវាអាចធ្វើឲ្យមានបរាជ័យ ក្នុងកិច្ចការរបស់អ្នក ពីព្រោះកាលណាអ្នកមានអារម្មណ៏ បែបនេះហើយ អ្នកមិនអាចផ្តោតអារម្មណ៏លើកិច្ចការ ដែលអ្នកត្រូវធ្វើនោះឡើយ។ ដូច្នេះអត្ថបទមួយនេះ នឹងបង្ហាញអ្នកអំពីវិធីមួយ ចំនួនដើម្បីជៀសវាងការស្ងាប និងមានអារម្មណ៏ងងុយគេក្នុងម៉ោងធ្វើការ។

• 1 ការទទួលទានអាហារៈ ពោះទទេរគឺបញ្ហាចំបងដែលធ្វើឲ្យអ្នកមានអារម្មណ៏ងងុយគេង។ ដូច្នេះអ្នកគួរតែទទួលទានអាហារឲ្យបានឆ្ងែតមុនពេលចូលធ្វើការ។

• 2 គេងឲ្យបានគ្រប់គ្រាន់ នៅពេលយប់ៈ នេះក៏ជាបញ្ហាសំខាន់បំផុតផងដែរ ដោយអ្នកគួរតែគេងឲ្យបានគ្រប់៨ម៉ោង ជាប្រចាំ ទើបការទទួលទានដំនេករបស់អ្នកបានឆ្អែតល្អ។

• 3 ទំពារស្ករកៅស៊ូឬ ញុំាចំណីកំដរមាត់ៈ ការធ្វើបែបវាជួយឲ្យខួរក្បាលរបស់អ្នកធ្វើសកម្មភាពបានល្អ។ ហើយប្រសិនបើអ្នកមានអារម្មណ៏ថាចង់ស្ងាប ចូរអ្នកដកដង្ហើមឲ្យវែងៗ។

• 4 កុំគិតច្រើនពេកនៅពេលដែលអ្នកមាន អារម្មណ៏ថាអស់កម្លាំងៈ នៅពេលដែលអ្នកធ្វើការហត់ខ្លាំងពេក វាក៏អាចធ្វើឲ្យអ្នកមានអារម្មណ៏ថាងងុយគេងបានដែរ៕

  • ជៀសវាងការ ងងុយគេង និងស្ងាបក្នុង ម៉ោងធ្វើការ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/01/12  Category:កំសាន្ត