សរុប​​ចំនួន​​គ្រាប់ ​​អាមេរិក​​ទម្លាក់​​​​នៅ​បរទេស​​ក្នុង​​ឆ្នាំ ២០១៥

សរុប​​ចំនួន​​គ្រាប់ ​​អាមេរិក​​ទម្លាក់​​​​នៅ​បរទេស​​ក្នុង​​ឆ្នាំ ២០១៥

​​ប្រធានាធិបតី​អាមេរិក​ឈ្នះ​ពាន​រង្វាន់​ណូបែល​សន្តិភាព​ លោក​បារ៉ាក់ អូបាម៉ា ​បាន​ទម្លាក់​គ្រាប់​បែកជា​​ច្រើន​​នៅ​ឆ្នាំ ២០១៥​កន្លង​ទៅ ​នេះ​បើ​តាម​របាយ​ការណ៍​ចុងក្រោយ​។​

 

សរុប​​ចំនួន​​គ្រាប់ ​​អាមេរិក​​ទម្លាក់​​​​នៅ​បរទេស​​ក្នុង​​ឆ្នាំ ២០១៥

​​​​​​

ក្រុម​ប្រឹក្សា​ទំនាក់ទំនង​ការបរទេស​អាមេរិក​​លោក​ Micah Zenko ​នា​ពេល​ថ្មីៗ​នេះ ​​បាន​សរុប​ចំនួន​គ្រាប់​បែក​​ដែល​បាន​ទម្លាក់​​ទៅលើ​បណ្ដា​ប្រទេស​នានា​ ដែល​កំពុង​កើត​សង្គ្រាម​ ​​គិត​រាប់​​ចាប់​តាំង​ពី​ថ្ងៃ​ទី ១មករា ​ឆ្នាំ ២០១៥ ​មាន​ចំនួន​​​ប្រមាណ ២៣ ១៤៤គ្រាប់។ គ្រាប់​​ទាំង​នោះ​បាន​ទម្លាក់​ទៅ​លើ​ប្រទេស​អ៊ីរ៉ាក់ ស៊ីរី អាហ្វហ្គានីស្ថាន ប៉ាគីស្ថាន យេមែន និង​សុមាលី ដែល​ភាគ​ច្រើន​ជា​ប្រទេស​​​​កាន់​សាសនា​ឥស្លាម។

​​​

តារាង​រាយ​ឈ្មោះ​ប្រទេស​​​ខាង​លើ​​ ផ្ដល់​ដោយ​នាយកដ្ឋាន​រដ្ឋ​ពិគ្រោះ​យោបល់ បង្ហាញ​ពី​​កម្រិត​​បំផ្លាញ​របស់​អាមេរិក​ទៅ​លើ​ប្រទេស​នានា ​ប្រចាំ​ឆ្នាំ ២០១៥ ដែល​ធ្វើ​ឲ្យ​ជំនាញ​នឹក​ស្មាន​មិនដល់​។

ទោះ​ជា​អាមេរិក​​​បាន​ទម្លាក់​ ៩៤៧​គ្រាប់​ នៅ​អាហ្វហ្គានីស្ថាន​ក្នុង​ឆ្នាំ ២០១៥​ក្ដី ​​មាន​ការវិភាគ​​ថ្មី​ៗ​​ក្នុង​ទស្សនាវដ្ដី Foreign Policy រក​ឃើញ​ថា ​ក្រុម​ភេរវករ​ តាលីបាន ​នៅ​តែ​អាច​ដណ្ដើម​គ្រប់​គ្រង​បាន​ទឹកដី ​បាន​ភាគច្រើន​​ចាប់​តាំង​ពី​ឆ្នាំ ២០០១​ មក​​ក្នុង​ប្រទេស​នេះ​។ ​អាមេរិក​បាន​​ធ្វើ​សង្គ្រាម​នៅ​ប្រទេស​​ខាង​លើ​​រយៈពេល ១៦ឆ្នាំ​ហើយ ​តែ​នៅ​ពេល​នេះ រដ្ឋបាល​អូបាម៉ា ​សន្យា​ដកទ័ព​ទៅវិញ​ជា​បណ្ដើរ​ៗ ដែល​ធ្វើ​កង​កម្លាំង​រដ្ឋាភិបាល​ចុះ​ខ្សោយ​មួយ​កម្រិត​ទៀត៕​​

 

សរុប​​ចំនួន​​គ្រាប់ ​​អាមេរិក​​ទម្លាក់​​​​នៅ​បរទេស​​ក្នុង​​ឆ្នាំ ២០១៥

 

ចុចអាន៖ ៦ឆ្នាំ ​អាមេរិក​​ចំណាយ​​ជាង​៧០លាន​ដុល្លារ ឲ្យ​​អូបាម៉ាដើរ​កម្សាន្ត​

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Oximity
​​​​​