ល្បី Angelina Jolie និង​ស្វាមី​ទទួល​ចិញ្ចឹម​កូន​ខ្មែរ​មួយ​រូប​ទៀត


ល្បី Angelina Jolie និង​ស្វាមី​ទទួល​ចិញ្ចឹម​កូន​ខ្មែរ​មួយ​រូប​ទៀត

តារា​សម្ដែង​​​​ស្រី​ល្បី​ឈ្មោះ​ Angelina Jolie រួម​ជា​មួយ​នឹង​ស្វាមី​​លោក​ Brad Pitt ត្រូវ​​គេ​រាយការណ៍​ថាបាន​​ទទួល​ចិញ្ចឹម​កូន​​ទី​ប្រាំពីរ​ដែល​មាន​កំណើត​នៅ​ប្រទេស​កម្ពុជា។

 

ល្បី Angelina Jolie និង​ស្វាមី​ទទួល​ចិញ្ចឹម​កូន​ខ្មែរ​មួយ​រូប​ទៀត

 

យោង​តាម​សារព័ត៌មាន​ RadarOnline បាន​ឲ្យ​ដឹង​ថា​កូន​ទី​ប្រាំពីរ​ដែល​យក​មក​ចិញ្ចឹម​នេះ​​មាន​ឈ្មោះ​ថា​ Allouy Shoun
ដែល​ជា​កូន​ក្នុង​​ក្រុម​គ្រួសារ​ក្រី​ក្រ​មួយ​នៅ​ខេត្ត​សៀមរាប។

 

ល្បី Angelina Jolie និង​ស្វាមី​ទទួល​ចិញ្ចឹម​កូន​ខ្មែរ​មួយ​រូប​ទៀត

 

ប្រភព​ដដែល​បាន​​ឲ្យ​ដឹង​ទៀត​ថា​​តារា​សម្ដែង​ស្រី​វ័យ​៤០​ឆ្នាំ​រូប​នេះ​បាន​យល់​ព្រម​ប្រគល់​ថវិកា​ចំនួន​ ១​លាន​ដុល្លារ​ ដើម្បី​ជួយ​ផ្គត់​ផ្គង់​គ្រួសារ​ក្រី​ក្រ​មួយ​នោះ​ នឹង​ដើម្បី​ទទួល​ចិញ្ចឹម​កូន​ស្រី​ ដែល​ជា​កូន​ទី​ប្រាំពីរ​របស់​នាង។

 

បង​ស្រី​របស់​​កុមារី​ អាឡយ​ ឈ្មោះ​សួន​ ​លីដា​ បាន​ប្រាប់​ដល់​ RadarOnline ថា​​ក្រុម​គ្រួសារ​សប្បុរស​មួយ​នេះ​​បាន​ជួយ​ទំនុក​បម្រុង​ដល់​នាង។​ ពួក​គេ​បាន​ស្គាល់​គ្នា​មួយ​រយៈ​មក​ហើយ​​ដោយ​ លីដា​ បាន​ដើរ​តួ​ជា​ តួអង្គ​មួយ​ក្នុង​ខ្សែ​ភាពយន្ត​ថ្មី​របស់​​ Angelina Jolie មាន​ចំណង​ជើង​ថា​ “ដំបូង​ខ្មែរ​ក្រហម​​សម្លាប់​ឪពុក​របស់​ខ្ញុំ”។ ​​

 

ល្បី Angelina Jolie និង​ស្វាមី​ទទួល​ចិញ្ចឹម​កូន​ខ្មែរ​មួយ​រូប​ទៀត

 

​​​​​​​​​​​​​​​​​​​បច្ចុប្បន្ន​គូ​ស្នេហ៍​មួយ​គូ​នេះ​​មាន​កូន​ចិញ្ចឹម​ចំនួន​៦​នាក់​រួច​មក​ហើយ ដោយ​ក្នុង​នោះ​​រួម​មាន​ Maddox អាយុ​១៤​ឆ្នាំ​ ជា​កូន​​ប្រុស​ច្បង​​ដែល​​​បាន​ទទួល​ចិញ្ចឹម​ពី​ប្រទេស​កម្ពុជា។

 

យ៉ាង​ណា​គេ​មិន​ទាន់ប្រាកដ​​១០០ភាគរយ​នៅ​ឡើយ​ទេ​ថា​ព័ត៌មាន​នេះ​គឺ​ជា​ការ​ពិត ត្បិត​ Brad Pitt និង Jolie មិន​ទាន់​បញ្ជាក់​រឿង​នេះ​ផ្ទាល់​មាត់​នៅ​ឡើយ។ កាល​ពី​ខែ​កញ្ញា​ឆ្នាំ​មុន RadarOnline និង​សារព័ត៌មាន​ធំ​ៗ​ជា​ច្រើន​ទៀត​ក៏​បាន​ចុះ​ផ្សាយ​ថា គូស្នេហ៍​តារា​ហូលីវូដ​មួយ​គូ​នេះ​បាន​ទទួល​ចិញ្ចឹម​កូន​ប្រុស​ម្នាក់​ពី​ប្រទេស​ស៊ីរី ប៉ុន្តែ​ដំណឹង​នេះ​​ប្រែ​ជា​ស្ងាត់​ឈឺង​រហូត​មកដល់​សព្វ​ថ្ងៃ៕

 

ចុច​អាន៖ Angelina Jolie៖ “កូន​ខ្ញុំ​ទាំង​អស់​មិន​ចង់​ក្លាយ​ជា​តារា​សម្ដែង​​ទេ”

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Design&Trend​​​​​​​​​​