វីដេអូ​​ជាង​១​នាទី​បង្ហាញ​ពី​​ការ​តុបតែង​ខ្លួន​របស់​នារី​កូរ៉េ​​ក្នុង​រយៈពេល​១០០​ឆ្នាំ


វីដេអូ​​ជាង​១​នាទី​បង្ហាញ​ពី​​ការ​តុបតែង​ខ្លួន​របស់​នារី​កូរ៉េ​​ក្នុង​រយៈពេល​១០០​ឆ្នាំ

ក្រុម​ការងារ​​របស់​គេហទំព័រ​ Cut.com បាន​បង្កើត​ជា​វីដេអូ​ខ្លី​មួយ​​​ជាង​១​នារី​ដែល​បង្ហាញ​ពី​របៀប​​វិវត្តន៍​តុបតែង​ខ្លួន​របស់​នារី​កូរ៉េ​ខាង​ជើង​និង​ខាង​ត្បូង​​ក្នុង​រយៈពេល​១០០​ឆ្នាំ​កន្លង​ទៅ។ ​

 

ការ​បង្ហាញ​របៀប​តុបតែង​ខ្លួន​ដំបូង​ចាប់​ផ្ដើម​ពី​​ឆ្នាំ​១៩១០​និង​បញ្ចប់​​ត្រឹម​ឆ្នាំ​២០១០។ ត្រង់ចំណុច​ឆ្នាំ​១៩៥០ វីដេអូ​នឹង​បែក​ជា​​ពីរ​ បង្ហាញ​ពី​កា​អភិវឌ្ឍន៍​​ផាត់​មុខ​និង​​ការ​ស្លៀកពាក់​​ទាំង​នារី​កូរ៉េ​ខាង​ជើង​និង​ត្បូង។ ចង់​ដឹង​១០០​ឆ្នាំ​មក​នេះ​នារី​កូរ៉េ​មាន​អ្វី​ប្រែប្រួល​ខ្លះ​សូម​មើល​វីដេអូ​ខាងក្រោម៖

 

 

ចុចអាន៖ប្លែក​ភ្នែក​ជាមួយ​តួអង្គរឿង​តុក្កតា​ “Dragon Ball Z” បែប​ត្រេកត្រអាល​​ស៊ី​អារម្មណ៍

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ koreaboo