ព័ត៌មាន​ជាតិ &raquo ព្រឹត្ដិការ​ណ៏​សង្គម

រាជធានី​ភ្នំពេញ ៖ មន្ត្រី​​សាលា​រាជធានី​ភ្នំពេញ​ឱ្យ​ដឹង​ថា កាលពី​​ថ្ងៃ​ទី​១១​ ​មករា​ ២០១៦ លោក​ប៉ា សុ​ជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិ​បាល​​រាជធានី​ភ្នំពេញ រួម​ជាមួយ​​លោក​លឹ​ម ស៊ី​ដេ​​នី​ន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​ និង​ដឹក​ជ​ញ្ជូន បាន​ដឹកនាំ​​ប្រជុំ​​​ស្តីពី​គម្រោង​​សាងសង់​ស្ពាន​អាកាស​​ស្តុ​ប​ផ្សារ​ដី​ហុយ និង​ផ្លូវ​ក្រ​វ៉ា​ត់​​ក្រុង​ទី​២​ ។

តាម​គម្រោង​សាងសង់​ស្ពាន​អាកាស​ស្តុ​ប​ផ្សារ​ដី​ហុយ ប្រសព្វ​រវាង​មហាវិថី​សហ​ព័​ន្ធរុស្ស៊ី និង​វិ​ថី​ហាណូយមាន​ប្រវែង​៦១១ម៉ែត្រ​ ទទឹង​១៦,៥​ម៉ែត្រ ​។ ចំពោះ​ផ្លូវ​ខ្សែ​ក្រ​វ៉ា​ត់​ក្រុង​ទី​២ មាន​ប្រវែង​១៦,៦៧​គីឡូម៉ែត្រ ចាប់ពី​មហាវិថី​សហ​ព័ន្ធ​រុ​ស្ស៊ី ​ដល់​ផ្លូវជាតិ​លេខ​២ មានទទឹង២៣​ម៉ែត្រ លូ​សងខាង​ទំហំ១,៥ម៉ែត្រ បេតុង​កម្រាស់២០​សង្ទីម៉ែត្រ ដោយ​ឆ្លងកាត់​ភូមិសាស្ត្រ​ខណ្ឌ​សែន​​សុខ ខណ្ឌ​មាន​ជ័យ និង​ខណ្ឌ​​ដង្កោ ​។

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព