ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្ត​ឧត្តរមានជ័យ​ ៖​ ក្មេង​ប្រុស​ម្នាក់​រង​របួស​បាក់​កំភួនជើង​ឆ្វេង​ធ្ងន់​ ខណៈ​ដើរ​​ឆ្លងផ្លូវ​ជាតិ​ត្រូវ​ម៉ូតូ​បុក​ កាលពី​វេលា​ម៉ោង​០៩ និង​៣០​​នាទី​ព្រឹក​ថ្ងៃ​ទី​១១​ មក​រា ​២០១៦​ ​ស្ថិតនៅ​ក្នុងភូមិ​ជ័យ​និវត្ត ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ។

ប្រភព​ឱ្យ​ដឹងថា ក្មេង​រង​គ្រោះ​​ឈ្មោះ​បឿន កក្កដា​ ភេទ​ប្រុស​ អាយុ​​៤​ឆ្នាំ​ រស់នៅ​ក្នុងភូមិ-​ឃុំ​កើតហេតុ​ខាង​លើ ។ ដោយឡែក​ អ្នក​ជិះ​​ឈ្មោះ​គឹ​ម ហេង​ ភេទ​ស្រី​ អាយុ​៦៥​ឆ្នាំ​​​ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ ពាក់​ស្លាក​លេខ​សៀមរាប​ ១Q-៤៣៣៥ ​មាន​ស្រុក​​កំណើត​នៅ​​ភូមិ​ស្ទឹង ឃុំ​ស្ទឹង ស្រុក​សូនិគម​ន៍ ខេត្ត​សៀម​រាប ប​ច្ចុប្ប​ន្ន​រស់​នៅ​​ក្នុងភូមិ​ពរ​ពេល ឃុំ​ផ្អាវ ​ស្រុក​ត្រពាំង ​ប្រាសាទខេត្តឧត្តរមាន
ជ័យ​ ។

សាក្សី​​ឱ្យដឹង​ថា មុន​ពេល​កើតហេតុ​ គេ​​ឃើញ​ក្មេង​ប្រុស​រង​គ្រោះ​ដើរនៅ​លើ​ផ្លូវជាតិ​តែ​ម្នាក់​ឯង ចំណែក​ម៉ូតូ​បើក​ពី​​ខាងលិច ស្រាប់​​តែមិន​ដឹង​យ៉ាង​ម៉េច ម៉ូតូនោះ​បាន​​​បុក​ក្មេង​រូប​នេះ​​ បណ្តាល​​ឱ្យ​បាក់​​កំ​ភូ​ន​ជើង​ខាងឆ្វេង​ធ្ងន់​ រួច​នាំ​ទៅ​សង្គ្រោះ​នៅ​ក្នុង​មណ្ឌល​សុខ​ភាព​ស្រុក​ត្រពាំង​ប្រាសាទភ្លាមៗ ​។

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព