ព័ត៌មាន​ជាតិ &raquo ព្រឹត្ដិការ​ណ៏​សង្គម

ខេត្តកំពង់ឆ្នាំង ៖ បុរស​មានកូន​៥​នាក់ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត កាលពី​រសៀល​ថ្ងៃ​ទី​១១ មក​រា ២០១៦ បន្ទាប់​ពី​ម្តាយ​នារី​រង​គ្រោះ​ប្តឹង​ពី​បទ​ចាប់រំលោភ​លើ​ប្អូនថ្លៃ​ស្រី​ជា​ជីដូនមួយ​អាយុ​១៧​ឆ្នាំ ដែល​មាន​សតិ​មិន​គ្រប់ កាល​ពី​យប់​ថ្ងៃ​ទី​០៧ មក​រា ២០១៦ នៅ​ក្នុងភូមិ​ទន្លេ​ក្រៅ ឃុំ​ជលសារ ស្រុក​ជល​គី​រី  ។

ប្រភព​ឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​ប៉ុន ឃៀង អាយុ​៣៣​ឆ្នាំ មាន​ប្រពន្ធ​និង​មានកូន​៥​នាក់ ​។ ចំណែក​នារី​រង​គ្រោះ​អាយុ​១៧​ឆ្នាំ​មាន​សតិ​មិនល្អ និយាយ​មិន​ច្បាស់ និង​ត្រូវជា​ប្អូនថ្លៃ​ជីដូនមួយ​ជនសង្ស័យ ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ នារី​រង​គ្រោះ​បាន​ដើរមក​ដេក​លើ​អង្រឹង​មើល​ទូរទស្សន៍​នៅ​ក្រោមផ្ទះ​ម្តាយមីង ដែល​ត្រូវជា​ម្តាយ​ក្មេក​របស់​ជនសង្ស័យ ។ ពេល​នោះ ជនសង្ស័យ​ក៏​នៅ​មើល​ទូរទស្សន៍​ដែរ ។ លុះ​ពេល​នាង​ដើរ​ចេញ​ទៅ​ផ្ទះ​វិញ បងថ្លៃ​ជីដូនមួយ​ក៏​បាន​ដើរ​តាម​ក្រោយ​នាង ទៅ​ដល់ទី​ស្ងាត់ បាន​អូស​នាង​ចូល​រោង​ឆ្អើរត្រី​នៅ​ក្រោយ​ផ្ទះ  ហើយ​ក៏​បាន​ចាប់​នាង​ខ្ទប់មាត់​រំលោភ​រហូត​បាន​សំរេច បន្ទាប់​មក នាង​ក៏​បាន​ដើរមក​ដេក​យំ​នៅ​លើ​អង្រឹង​ក្រោមផ្ទះ​ម្តាយមីង​វិញ​។

ពេល​បាត់​នាង​យូរ​ពេក ម្តាយបង្កើត​របស់​នាង​បាន​តាម​រក​ឃើញ​នាង​ដេក​យំ ក៏​សួរនាំ​នាង​ជា​ច្រើន​លើក​ច្រើន​សារ ទើប​នាង​ប្រាប់​ពី​រឿងហេតុ​ដែល​ត្រូវ​បងថ្លៃ​ចាប់រំលោភ​។ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​កសាង​សំណុំរឿង​តាម​និ​តិ​វិធី​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលា​ដំបូង​ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ទី​១២ មក​រា នេះ  ដើម្បី​ចាត់ការ​បន្ត ។

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព