ព័ត៌មាន​ជាតិ &raquo ព្រឹត្ដិការ​ណ៏​សង្គម

ខេត្តសៀមរាប ​៖ ​ក្រុម​បុ​គ្គលិក​សណ្ឋាគារ​វិច​តូ​រី​យ៉ា​អង្គរ​ និង​បុគ្គលិក​ស្មា​ម​ញញឹម​អង្គរ ប្រមាណ​ជាង​២០០​នាក់​បាន​ប្រមូលផ្តុំ​គ្នា​​ធ្វើ​ការតវ៉ា​មុខ​តុលាការ​ខេត្ដសៀមរាបកាល​ពីថ្ងៃ​ទី​១១ មករា ដើម្បី​ឱ្យ​ទម្លាក់​ចោល​ដីកា​រក្សា​ការពារ​ឱ្យ​ក្រុមហ៊ុន​សណ្ឋាគារ​វិច​តូ​រី​យ៉ា​អង្គរ និង​បុគ្គលិក​ស្មា​ម​ញញឹម​អង្គរ ដោយ​លើក​ឡើង​ថា ការ​សម្រេច​នេះ​ប៉ះពាល់​ដល់​ការ​តវ៉ា ដើម្បី​អត្ថប្រយោជន៍​កម្មករ ដែល​ត្រូវ​បាន​អ្នក​គ្រប់​គង​ដេញ​ចេញ​ ដោយ​គ្មាន​មូលហេតុ​កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​៦​ ​មករា​​ តុលាការ​ខេត្ដសៀមរាប បាន​ចេញ​ដីកា​រក្សា​ការពារ​ឱ្យ​ក្រុមហ៊ុន​ទាំង​ពីរ បន្ទាប់​ពី​ពួក​គេបាន​ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​ទទួលយក​អតីត​បុគ្គលិក​ចូល​ធ្វើការ​វិញតាំងពី​ខែធ្នូ ២០១៥​កន្លង​មក​៕

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព