ឃាត់​ខ្លួន​បុរស​ល្មោភ​កាម​ម្នាក់ ​ផឹក​ស្រា​ស្រវឹង ​នាំ​ក្មេង​ស្រី​​ទៅ​រំលោភ​ក្នុង​ព្រៃ

ខេត្តសៀមរាប​ ៖ បុរស​ម្នាក់​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​ កាល​ពី​វេលា​ម៉ោង​១​រសៀល​ ថ្ងៃ​ទី​១០ មករា បន្ទាប់​ពី​ផឹក​ស្រា​ក្លែម​សាច់​ពិសេស ​​បែក​គំនិត​នាំ​ក្មេង​ស្រី​​ចូល​ព្រៃ ​រំលោករហូត​​បាន​សម្រេច កាលពី​យប់​ថៃ្ង​ទី​០៩​  មករា ​២០១៦ ស្ថិត​នៅ​ចំណុច​ក្នុង​ព្រៃ​ជិត ​កន្លែង​លក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​ អង្គរ​ពី​៣០០​ទៅ​៤០០​ម៉ែត្រ​ ក្នុងភូមិ​មណ្ឌល​៣ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ។​‌​​

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ប្រាប់​ថា ជនសង្ស័យ​ឈ្មោះ ប៉ោណ ​រ៉ៃ ភេទ​ប្រុស ​អាយុ​៣៦​ឆ្នាំ​ រស់នៅ​ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ចេញពី​ផឹកស៊ី​បាន​​ជ‌ិះម៉ូតូ​ តាម​ពីក្រោយជន​រង​គ្រោះ ប្រុស​ស្រី​​​២​នាក់​ រហូត​មក​ដល់​ផ្លូវ​ស្ងាត់ ជិតកន្លែងលក់​សំបុត្រ​ខាង​ល‌ើ​ក៏​បាន​ហៅ​ក្មេង​ ទាំង​២​នាក់​នោះ​ឱ្យឈ​ប‌់ ​រួច​នាំ​ចូល​ព្រៃ​ឱ្យ​ដោះ​ខោអាវ​ចេញ​ទាំង​២​នាក់ ។​

ប្រភព​បាន​បន្ត​ថា​ ក្រោយ​ពី​ដោះ​ខោ​អា​វ‌​ចេញ​អស់ ហើយ​ក៏​ចងដៃ​ជើង​ក្មេង​ប្រុស​​​ ទៅ​នឹង​ដើមឈើ​ ​ រួច​អូស​ក្មេង​ស្រី​រង​គ្រោះ​យក​ទៅ​រំលោភ​បាន​សម្រេច​តែ​ម្តង​៕

ឃាត់​ខ្លួន​បុរស​ល្មោភ​កាម​ម្នាក់ ​ផឹក​ស្រា​ស្រវឹង ​នាំ​ក្មេង​ស្រី​​ទៅ​រំលោភ​ក្នុង​ព្រៃ
ឃាត់​ខ្លួន​បុរស​ល្មោភ​កាម​ម្នាក់ ​ផឹក​ស្រា​ស្រវឹង ​នាំ​ក្មេង​ស្រី​​ទៅ​រំលោភ​ក្នុង​ព្រៃ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត