លោក Hiddink ចង់​ឲ្យ Loftus-Cheek បង្កើត​ភាព​អស្ចារ្យ​របស់​គេ

លោក Guus Hiddink បាន​ជំ​រុញ​ឲ្យ​ខ្សែ​បម្រើ Ruben Loftus-Cheek ប្រឹង​ឲ្យ​អស់​ពី​​លទ្ធ​ភាព​ដែល​ត្រូវ​ការ​​ជា​ចាំ​បាច់​ដើម្បី​​បំ​ពេញ​សក្តា​នុ​ពល​របស់​គេ ក្រោយ​ពី​យុវ​ជន​រូប​នេះ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ឲ្យ​ក្រុម Chelsea ជា​លើក​ទី​១​ក្នុង​ពេល​​ក្រុម​របស់​គេ​ទទួល​ជ័យ​ជម្នះ ២-០ លើ​ក្រុម Scunthorpe ក្នុង​ការ​ប្រកួត​ដណ្តើម​ពាន FA Cup​។

chelsea-leffeLoftus-Cheek បាន​បង្កើត​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ទៅ​លើ​​ទេព​កោ​សល្យ​របស់​គេ​នៅ​ពេល​ដែល​រូប​កេ​បាន​ចូល​លេង​ក្នុង​នាម​ជា​កីឡាករ​បម្រុង​តាម​រយៈ​ការ​រក​គ្រាប់​បាល់​បំ​ប៉ោង​សំណាញ់​ទី​នៅ​នាទី ទី​៦៨ ក្រោយ​ពី​ទទួល​បាន​បាល់​ពី​ការ​បញ្ជូន​របស់​ខ្សែ​ការ​ពារ Cesar Azpilicueta នៅ​កីឡ​ដ្ឋាន Stamford Bridge កាល​ពី​ថ្ងៃ​អាទិត្យ​។ ខ្សែ​បម្រើ​វ័យ​១៩​ឆ្នាំ​រូប​នេះ បាន​ផ្តាច់​ក្តី​សង្ឃឹម​របស់​ក្រុម​ស្ថិ​តក្នុង​ក្រប​ខ័ណ្ឌ​ទី​៣ Scunthorpe ក្រោយ​ពី​ខ្សែ​ប្រយុទ្ធ Diego Costa បាន​ជួយ​ឲ្យ​ក្រុម Chelsea នាំ​មុខ​១​គ្រាប់​មុន​ក្នុង​ការ​ប្រកួត​ជុំ​ទី​៣​នេះ ប៉ុន្តែ លោក​ Hiddink កីឡាករ​វ័យ​ក្មេង​រូប​នេះ​នៅ​តែ​មាន​ការ​ពារ​ជា​ច្រើន​ក្នុង​ការ​ធ្វើ​នៅមុន​ពេល​​រូប​​គេ​​បំពេញ​ការ​ក្លាយ​ជា​កីឡាករ​ឆ្នើម​​នោះ​។ Loftus-Cheek ត្រូវ​បាន​ចាត់​ទុក​ថា ជា​ទ្រព្យ​សម្បត្តិ​ដ៏​មាន​តម្លៃ​ក្នុង​​ក្រុម​យុវ​ជន​របស់ Chelsea ប៉ុន្តែ លោក Jose Mourinho ដែល​ជា​គូ​បង្វឹក​កាល​ពី​មុន បាន​រិះ​គន់​ទៅ​លើ​ឥរិយា​បថ​របស់​គេ និង​​កម្រិត​បាន​ប្រើ​ប្រាស់​រូប​គេ​ណាស់​៕
ប្រភព​ព័ត៌​មាន៖ Channel News Asia