សិល្បៈ​និងវប្ប​​​ធម៌ &raquo សិល្បៈ​និង​តារា

តួឯក​ប្រុស​ក្នុង​រឿង «​រ៉ូ​មី​អូ​» និង​ជូ​លី​យ៉ែ​ត​លោក​លី​អូ​ណា​ដូ ធី​កា​ព្រី​អូ បាន​ទទួល​ពានរង្វាន់​មាស​ពិភពលោក​ឆ្នាំ​២០១៦ (Golden Globe 2016) ក្នុង​នាម​ជា​សិល្បករ​សម្តែង​បាន​ល្អ​ជាងគេ​បំផុត​ក្នុង​ចំណោម​សិល្បករ​ផ្សេងទៀត ។  ចំណែក​តួឯក​ស្រី​នាង​ខេត វី​ន​ស្លេ​ត​ក៏​បាន​ទទួល​ពាន​ជាតា​រា​ស្រី​សម្តែង​ល្អ​ជាងគេដែរ ។

លី​អូ​ណា​ដូ ឌី​កា​ព្រី​អូ អាយុ​៤១​ឆ្នាំ បាន​សម្តែង​ក្នុង​រឿង The Revenant ជា​តួអង្គ​ឈ្មោះ Hugh Glass ខណៈ​ពេល​នាង​ខេត វី​ន​ស្លេ​ត អាយុ​៤០ ឆ្នាំ​ដើរតួ​ក្នុង​រឿង Steve Jobs តួរ​អង្គ​ឈ្មោះ Joanna Hoffman ។ ពួក​គេ​ទាំង​ពីរ​នាក់​ត្រូវ​សិល្បករ​រួម​អាជីព​មើលឃើញ​ថា​នៅ​តែ​រក្សា​ទេព​កោសល្យ​សម្តែង​បាន​ល្អ​ឥត​ខ្ចោះ​ដដែល​ក្រោយ​ពី​ជោគជ័យ​ក្នុង​រឿង «​ទី​តា​និក​» ដែល​បាន​ចេញផ្សាយ​កាលពី​ឆ្នាំ​១៩៩៧ ។ ចាប់តាំងពី​ពេល​នោះ​មក​អ្នក​ទាំង​ពីរ​ត្រូវ​អ្នកគាំទ្រទទួលស្គាល់​ថា​ជា​ជា​កំពូល​តារា​សម្តែង​ល្អ​ដាច់
គេ និង​ប្រើ​មនោសញ្ចេតនា​បាន​ល្អ​ជាង​តួអង្គ​ផ្សេង​ទៀត ។

ព្រឹត្តិការណ៍​ពានរង្វាន់​មាស​ពិភពលោក​២០១៦ ធ្វើ​ឡើង​នៅ​លើ​កម្រាលព្រំ​ពណ៌​ក្រហម​កាលពី​ថ្ងៃ​ទី​១០ មក​រា ២០១៦ នៅ​ឯ​ក្រុង Beverly Hills រដ្ឋ​កាលី​ហ្វ័​៊​រ​នី​ញ៉ា សហរដ្ឋអាមេរិក​ដោយ​មាន​តា​រាហូ​លី​វូ​ដ​ជើង​ចាស់ និង​តារា​ជំនាន់​ថ្មី​ចូលរួម​យ៉ាងច្រើន​កុះករ​ធ្វើ​ឱ្យ​មាន​បរិយាកាស​ឱឡារិក ។ តារា ល្បី​ៗ​ក្នុង​ពិភព​ហូ​លី​វូ​ដ​ចូលរួម​ក្នុង​ពិធី​នោះ​រួម​មាន​នាង​ជេ​ន្នី ហ្វើ​ឡ​រ៉ែ​ន​, ឃេ​ត វី​ន​ស្លេ​ត ក្នុង​ឈុត​រ៉ូ​ប​ពណ៌​ខៀវ​, ជេ​ន្នី​ហ្វើ ឡូ​ប៉េ​, ឡេ​ឌី ហ្កា​ហ្កា​, ខេត​ធី ភែ​រី និង​ក្រុម​គ្រួសារ​រ៉ាំ​បូ ជាដើម ៕

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព