iOS 9.3 ទើប​តែ​ចេញ តែ​អាច Jailbreak បានហើយ!

នៅក្នុងថ្ងៃនេះ ក្រុមហ៊ុន Apple បានបញ្ចេញ ប្រព័ន្ធប្រតិបត្តិការ iOS ជំនាន់ថ្មី របស់ខ្លួន មួយទៀតហើយ តែវាគឺជា វើសិន បេតា (beta) តែប៉ុណ្ណោះ។ អ្វីដែលគួរ អោយភ្ញាក់ផ្អើល សម្រាប់វើសិនថ្មី មួយនេះនោះ គឺវាអាច Jailbreak និងតម្លើង កម្មវិធី Cydia បានភ្លាមៗ តែម្តង។ (ចង់ដឹងសូម ទស្សនាវីដេអូនៅ ខាងក្រោម)

iOS 9.3 ទើប​តែ​ចេញ តែ​អាច Jailbreak បានហើយ!

ចំពោះ Hacker ដែលបាន រកឃើញគន្លឹះ ក្នុងការ ហែកគុក iOS 9.3 នេះបាននោះ គឺជា Hacker ដដែលទេ ដែលខេមបូ បានផ្សាយ កាលពី ប៉ុន្មានថ្ងៃ កន្លងទៅ ដោយគាត់មាន ឈ្មោះថា Tedesco។ ហើយបន្ទាប់ពី Apple បានបញ្ចេញ iOS 9.3 beta ភ្លាម គាត់ក៏បាន សាកល្បងភ្លាម ឃើញថា ដំណើរការ បានយ៉ាង ជោគជ័យ។ ខាងក្រោមនេះ គឺជាវីដេអូ ដែលគាត់បាន ភ្ជាប់មក ជាមួយ ដើម្បីបង្ហាញ ជាភស្តុតាង៖

យ៉ាងណាមិញ ខេមបូ ក៏ដឹងថា ប្រិយមិត្ត ទាំងអស់គ្នា ភាគច្រើន សុទ្ធតែ រង់ចាំ ដំណឹងល្អ ពីក្រុមហែកគុក TaiG អំពីកម្មវិធី Jailbreak iOS 9.1, 9.2 និង iOS 9.2.1។ ហើយខេមបូ ក៏សង្ឃឹម ដែរថា ក្រុមនេះ នឹងចេញ ក្នុងពេល ឆាប់ៗ ខាងមុខ នេះចុះ នឹងអាលក្រុម ការងារយើង ចុះផ្សាយអោយ មិត្តអ្នក អាន ទាំងអស់គ្នា។

  • សូមចុចទីនេះដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

iOS 9.3 ទើប​តែ​ចេញ តែ​អាច Jailbreak បានហើយ!

  • ដោយ: Mai
  • 9:49 AM, 12 January
  • ប្រភព: Redmond Pie
  • Tag: ចំណេះដឹងទូទៅ