ធី​ណា​តា  គូស្នេហ៍​ចាប់ផ្តើមចេញ​ចំហាយ​ប្រចណ្ឌ​

ធី​ណា​តា  គូស្នេហ៍​ចាប់ផ្តើមចេញ​ចំហាយ​ប្រចណ្ឌ​

​ពាក់ព័ន្ធ​នឹង​រឿង​ស្នេហា​ថ្មី ជាមួយ​មន្ត្រីប៉ូលិស​នៅ​ក្រសួងមហាផ្ទៃ​នោះ ទោះបីជាមិនទាន់​ឈានដល់​ថ្ងៃ​ភ្ជាប់ពាក្យ​ក្តី តែ  ធី​ណា​តា ធ្លាប់បាន​ប្រាប់ថា បុរសកំពូល​ស្នេហ៍​របស់​នាង មិនចេះ​ប្រចណ្ឌ​នោះទេ ព្រោះ​គាត់​ជាមុន​ស្សមាន​គំនិត​ចាស់ទុំ​។

ធី​ណា​តា  គូស្នេហ៍​ចាប់ផ្តើមចេញ​ចំហាយ​ប្រចណ្ឌ​

​មុននេះ​បន្តិច​តារា​សម្តែង​កញ្ញា ធី​ណា​តា បាន​ប្រាប់ថា នាង​មាន​គម្រោង​ថតរូប​សិច​ស៊ីជាមួយ​តួ​ប្រុស​៥​នាក់​ក្នុងពេល​តែមួយ ដើម្បី​ទុកជា​អនុស្សាវរីយ៍ ពេល​នាង​បញ្ចប់​ភាព​នៅ​វី​ល​ ។ ប៉ុន្តែ​គម្រោង​នេះ ធី​ណា​តា បាន​ប្រាប់​នៅពេលនេះ​ថា ធ្វើទៅ​មិន​រួច​ទេ ព្រោះ​គូស្នេហ៍​របស់​នាង​ប្រចណ្ឌ ម្យ៉ាងទៀត​គាត់​មិន​ចង់ឱ្យ​នាង​ទៅ​ថត​នេ​ប​និត្យ​ជាមួយ​តួ​ប្រុសៗ ខណៈពេលដែល​មិត្តភក្តិ​របស់គាត់​ដឹង​ឮថា នាង​ជា​គូស្នេហ៍​របស់គាត់ ហើយត្រៀម​នឹង​ភ្ជាប់ពាក្យ​ជាមួយគ្នា​ទៀត​នោះ​។​

ធី​ណា​តា  គូស្នេហ៍​ចាប់ផ្តើមចេញ​ចំហាយ​ប្រចណ្ឌ​

ធី​ណា​តា បន្តថា នៅពេល​គូស្នេហ៍​មិន​ពេញចិត្ត ឱ្យ​នាង​ថតរូប​សិច​ស៊ី​ជាមួយ​តួ​ប្រុស ដូច្នេះនាង​ក៏​មិន​ប្រឆាំង​អ្វី​ដែរ  ព្រោះ​គាត់​ស្រឡាញ់​នាង​ខ្លាំង ព្យាយាម​ហួងហែងខ្លាចនាង​រត់ចោល​គាត់​ថែមទៀត​ ៕  ​ប្រមាញ់ តារា​