ព្យាយាម​ថើប​ពស់ ពស់​ថើប​វិញ (​មាន​វីដេអូ​)

​ពិតជា​រឿង​ដ៏​គួរ​ឲ្យ​រន្ធត់​មែន​តែម្ដង​! ដោយសារតែ​ភ្ញៀវទេសចរ​ស្រី​ជនជាតិ​ចិន​ម្នាក់ ត្រូវបាន​ពស់​ចឹក ចំ​ច្រមុះ​របស់​នាង នៅពេលដែល​នាង​ព្យាយាម​ថើប​ពស់​មួយ​ក្បាល អំឡុង​នៃ​ការសម្ដែង​ឈុត​ឆាក របស់​សត្វ​ពស់​ក្នុងប្រទេស​ថៃ កាលពី​ថ្ងៃទី ០៩ ខែមករា កន្លងទៅ​ថ្មីៗ​នេះ ។​

ភ្ញៀវទេសចរ​ស្រី​ជនជាតិ​ចិន​ម្នាក់​នោះ ត្រូវបាន​គេ​រាយការណ៍​ថា នាង​មកពី​ទីក្រុង Shanghai ហើយ​ក្រោយពេល​ត្រូវ​ពស់​ចឹក​នាង​ត្រូវបាន​បញ្ចូនទៅ​កាន់​មន្ទីរពេទ្យ​ជាបន្ទាន់​ដើម្បី​ព្យាបាល​ផងដែរ ។ បច្ចុប្បន្ន នាង​ត្រូវបាន​គេ​រាយការណ៍​ថា ស្ថិតនៅក្នុង​ស្ថាន​ភាពល្អ​ប្រសើរ​ឡើងវិញ​ហើយ ។ ខេមរា​