អ្នកស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ដឹក​កម្មករ​បុក​គ្នា​នៅ​កំពង់ស្ពឺ​ឡើងដល់​៤​នាក់​

ខេត្តកំពង់ស្ពឺ​៖​យោងតាម​សេចក្តីរាយការណ៍​នៅមុន​បន្តិច​បាន​ឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ដឹក​កម្មករ​បុក​គ្នា​នៅ​ខេត្តកំពង់ស្ពឺ អ្នកស្លាប់​មាន​ចំនួន​៤​នាក់​ហើយ និង​រងរបួស​មួយចំនួន ព្រមទាំង​យកទៅ​ដល់​មន្ទីរពេទ្យ​១២​នាក់​។​

​គួរ​បញ្ជាក់ថា នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៦​នេះ រថយន្ត​ដឹក​កម្មករ​មួយគ្រឿង បាន​ក្រឡាប់​ធ្លាក់​ពីលើ​ផ្លូវជាតិ​លេខ​៤១ ភូមិ​ជ័យ​ត្រកួន ឃុំ​រកា​កោះ ស្រុក​គងពិសី​(​ព្រំប្រទល់​គងពិសី - សំរោង​ទង​)​។​

​សេចក្តីរាយការណ៍​បញ្ជា​ក់ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​នៅ​គីឡូម៉ែត្រ​លេខ​១០ ភូមិ​ជ័យ​ត្រកួន ផ្លូវ​លេខ​៤១ ឃុំ​រកា​កោះ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ខណៈដែល​រថយន្ត​រង​គ្រោះ​ទាំងពីរ​បើក​ប្រជែង​គ្នា​, រថយន្ត​ដឹក​ម្មករ មួយគ្រឿង​ទៀត បើក​ពីមុខ តែ​ប្រជែង​មិន​ផុត​ក៏​បុក​ប៉ះ​គូទ​រថយន្ត​នោះ​បណ្តា​ឲ្យ​ក្រឡាប់​តែម្តង​៕

អ្នកស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ដឹក​កម្មករ​បុក​គ្នា​នៅ​កំពង់ស្ពឺ​ឡើងដល់​៤​នាក់​