ស្ពាន​សូ​ដាវ​រង​ការខូចខាត​សាជាថ្មី​ដោយសារ​រថយន្ត​ធុន​យក្ស​ដឹកស្រូវ​ឆ្លងកាត់​

ដោយ៖ធារ៉ា

ខេត្តស្វាយរៀង​៖​ប្រជាពលរដ្ឋ​ក្នុងស្រុក​កំពង់រោទិ៍​ក៏ដូចជា​ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៣១៤D មកកាន់​ច្រកទ្វារព្រំដែន​អន្តរ​ជា​ព្រៃ​វ​ល្លិ៍​មានការ​រអ៊ូរទាំ​យ៉ាងខ្លាំង​ចំពោះ​បញ្ហា​បាក់​ក្តារ​ស្ពាន​បេ​ឡេ​(​ស្ពានដែក​សូ​ដាវ​) ដែល​ស្ថិត​ក្នុងភូមិ​អូ ឃុំ​ថ្មី ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង​។​

​បើតាម​ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាមផ្លូវ​នេះ​បាន​ឲ្យ​ដឹងថា ស្ពាន​សូ​ដាវ​នេះ​រង​ការខូចខាត​ចាប់តាំងពី​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៦ តែ​ពុំទាន់​ឃើញ​មាន​អាជ្ញាធរ ក៏ដូចជា​ខាង​អ្នកបើករថយន្ត​ដឹកស្រូវ​ទាំងអស់នោះ​ចេញមុខ​មក​ដោះស្រាយ ឬ​ជួសជុល​ឡើងវិញ​នោះទេ​ដោយ​ទុក​ឲ្យ​នៅ​មេម៉ាយ ពិបាកធ្វើ​ដំណើរ និង​អាច​បង្ក​គ្រោះថ្នាក់​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​តាមផ្លូវ​ស្ពាន​មួយ​នេះ​ទៀតផង​។​

​ប្រភព​ខាង​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ជា​រៀងរាល់ថ្ងៃ​មាន​រថយន្ត​យី​ឌុប​ដឹកស្រូវ​យកមក​លក់​ឲ្យ​ឈ្មួញ​វៀតណាម​តាម​ច្រករបៀង​ក្នុងស្រុក​កំពង់រោទិ៍​មិនតិចជាង​៥០​គ្រឿងក្នុង​មួយថ្ងៃៗ ហើយ​បាន​ឆ្លងកាត់​ស្ពានដែក​សូ​ដាវ​នេះ​ដែលមាន​ចំណាស់​ចាស់​ទ្រុឌទ្រោម​ស្ទើរ​ទាំងស្រុង​។ ម្យ៉ាងវិញទៀត​នោះគេ​ពុំទាន់​ឃើញ​មាន​អាជ្ញាធរ​ពាក់ព័ន្ធ​ណា​មក​ជួសជុល​ស្ពាន​នេះ​វិញ​នោះទេ​។ ហើយ​កន្លែង​ដែល​ខូចខាត​ត្រូវបាន​ប្រជាពលរដ្ឋ​នាំគ្នា​យក​កំណាត់ឈើ​យកមក​ដាក់​ដើម្បី​ងាយស្រួល​ធ្វើដំណើរ​តែប៉ុណ្ណោះ​ទើប​អាច​ឆ្លងកាត់​បានការ​ឆ្លងកាត់​បានត្រឹមតែ​រថយន្ត​ធុន​និង​ម៉ូតូ​ប៉ុណ្ណោះ​ទាំង​មានការ​ភ័យខ្លាច​ប្រហោង​ពោះ​ពេល​ឆ្លងកាត់​ស្ពាន​នេះ​ម្តងៗ​។​

​ពាក់ព័ន្ធ​ករណីនេះ​ដែល​លោក សុខ រស់ អភិបាលស្រុក កំពង់រោទិ៍ បាន​មានប្រសាសន៍​តាម​ទូរស័ព្ទ​ឲ្យ​ដឹងថា ខាង​ស្រុក​ក៏​ទទួល​ព័ត៌មាន​នេះហើយ​ហើយ​លោក​ក៏បាន​ជំរាប​ជួន​ខាង​មន្ទីរ​សាធារណការ​និង​ថ្នាក់លើ​រួចហើយ​ដែល​។​លោក​អភិបាលស្រុក​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ខាង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​បានស្នើ​ឲ្យ​ខាង​ក្រុមហ៊ុន​ចិន​ដែល​ដេញថ្លៃ​បាន​ក្នុងការ​ស្ថាបនា​ផ្លូវជាតិ​លេខ​៣១៤D​នេះ​ជួយ​ជួសជុល​ស្ពាន​សូ​ដាវ​នេះ​វិញ​ផង​ព្រោះ​កុំ​ឲ្យ​កកស្ទះ​រាល់​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​តាម​ស្ពាន​នេះ​។ ហើយ​ខាង​ក្រុមហ៊ុន​ចិន​ដែល​ស្ថាបនា​ផ្លូវ​នេះ​បាន​ប្រាប់​ថាបើ​យើង​ជួសជុល​គឺ​ទ្រ​ទំងន់​បានត្រឹមតែ​៨​តោន​គឺ​ពុំ​អាច​ឲ្យ​រថយន្ត​ធុន​ធំ​ដឹកស្រូវ​បានទេ​បានត្រឹមតែ​រថយន្ត​តូច​ប៉ុណ្ណោះ​ឆ្លងកាត់​ស្របពេល​ឆាប់ៗ​នេះដែរ​ស្ពាន​សូ​ដាវ​ត្រូវ​រុះ​រើស​ចេញ​ធ្វើតាម​កិច្ចសន្យា​រវាង​ក្រុមហ៊ុន​ជាមួយ​រាជរដ្ឋាភិបាល និង​ធ្វើ​ស្ពាន​ថ្មី​ដូច​ច្នេះ​ហើយ​ខាង​ក្រុមហ៊ុន​ចិន​ត្រូវធ្វើ​ផ្លូវ​វាង​មួយ​ដើម្បី​ឲ្យ​រថយន្ត​គ្រប់​ប្រភេទ​ដឹកទំនិញ​ចេញចូល​តាម​ច្រកទ្វារព្រំដែនរ​អន្តរជាតិ​ព្រៃ​វ​ល្លិ៍​ក៏​ដូច​ច្រករបៀង​តូច​ផងដែរ​ប៉ុន្តែ​ខាង​ក្រុមហ៊ុន​ចិនរ​កដី​មកចាក់​ធ្វើ​ផ្លូវ​វាង​មិនទាន់បាន​ទើប​មានការ​យឺតយ៉ាវ​ប​ន្តិ​ត​បន្តួច​៕

ស្ពាន​សូ​ដាវ​រង​ការខូចខាត​សាជាថ្មី​ដោយសារ​រថយន្ត​ធុន​យក្ស​ដឹកស្រូវ​ឆ្លងកាត់​
ស្ពាន​សូ​ដាវ​រង​ការខូចខាត​សាជាថ្មី​ដោយសារ​រថយន្ត​ធុន​យក្ស​ដឹកស្រូវ​ឆ្លងកាត់​
ស្ពាន​សូ​ដាវ​រង​ការខូចខាត​សាជាថ្មី​ដោយសារ​រថយន្ត​ធុន​យក្ស​ដឹកស្រូវ​ឆ្លងកាត់​