ទើប​រៀបការ​បាន​៤​ថ្ងៃ​នាំគ្នា​ចេញ​រកស៊ី ! ជិះ​ម៉ូតូ​បុក​គោយន្ត​ស្លាប់​ទាំង​២​នាក់​

ខេត្តស្ទឹងត្រែង​៖ប្តី​ប្រពន្ធ​មួយគូ​ដែល​ទើបតែ​រៀបការ​បាន​៤​ថ្ងៃ​បាន​ជួប​គ្រោះថ្នាក់​ចរាចរ​ដោយ​បើក​ម៉ូតូ​ទៅបុក​គោយន្ត​ដឹកឈើ​ពីក្រោយ​ស្លាប់​ទាំង​២​នាក់​គួរ​ឲ្យ​អាសូរ ខណៈដែល​នាំគ្នា​ចេញទៅ​ប្រកប​របរ​រកស៊ី​ជា​អ្នកទិញ​ដំឡូង​មី​លុះ​ដល់ពេល​ឈប់​ក្រោយពេល​ទិញ​រួច​ក៏​ត្រឡប់មកផ្ទះ​វិញ​។ ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោងជាង​៩​យប់ ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៦​ស្ថិតនៅត្រង់​ផ្លូវបំបែក​ចេញពី​អូរ​ពងមាន់ ទៅ​ទី​រួម​ខេត្ត​មណ្ឌល​គី​រី ប្រមាណ​ជាង​១​គីឡូម៉ែត្រ​។​

​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​២​នាក់ ជា​ប្តី​ប្រពន្ធ ក្រោយពី​រៀបការ​ហើយ បាន​៤​ថ្ងៃ ក៏​ចេញទៅ​ប្រកប​របរ​រកស៊ី​ជា​អ្នកទិញ​ដំឡូង​មី លុះដល់​ពេល​ឈប់ ក្រោយពេល​ទិញ​រួច ក៏​ត្រឡប់មកផ្ទះ​វិញ ។ ប៉ុន្តែ​ពេល​ជិះ​មកដល់​ចំណុច កើតហេតុ ត្រង់​ផ្លូវបំបែក​ក៏មាន​គោយន្ត​២​គ្រឿង ដឹកឈើ​បាន​ឈប់​សាង ឈើ​ឲ្យ​គ្នា ដោយ​ពុំមាន​ដាក់​សញ្ញា​សំគាល់​អ្វី​នោះទេ ធ្វើ​ឲ្យ​ជនរងគ្រោះ​ជា​ប្តី បាន​បើក​ម៉ូតូ​មកដល់​ក៏​បុក​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់​ទាំងពីរ​នាក់ ភ្លាមៗ​តែម្តង​។ ជនរងគ្រោះ​ដែល​ស្លាប់​ទាំងពីរ​នេះ រស់នៅ​ភូមិ​កាតូត ឃុំ​កំ​ភុ​ន ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង​។ ក្រោយ​កើតហេតុ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​មកជួយ​អន្តរាគមន៍ និង​ប្រគល់​សព​ជនរងគ្រោះ ប្រគល់ជូន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕