គណៈរដ្ឋមន្ត្រី​នឹង​បើក​កិច្ចប្រជុំពេញអង្គ​នៅ​ថ្ងៃ​សុក្រ​ទី​១៥ ខែមករា

រាជធានី​ភ្នំពេញ៖​មន្ត្រី​អ្នកនាំពាក្យ​អះអាងថា​នៅ​ថ្ងៃ​សុក្រ​ចុង​សប្តាហ៍​នេះ គណៈរដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៥​នឹង​បើក កិច្ចប្រជុំពេញអង្គ​រប​ស់​ខ្លួន​ដើម្បី​ពិភាក្សា​លើ​សេចក្តីព្រាង​អនុ​ក្រឹ ត្រ​សំខាន់ៗ​ចំនួន ២​។​

​      មន្ត្រី​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី​ផាន បានអោយដឹង​តាម​ប្រព័ន្ធ​ហ្វេ​សបុ​កថា កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ដែល​នឹង​ធ្វើឡើង​នៅឯ​វិមាន​សន្តិភាព​ដូច សព្វមួយដង ក្រោម អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​ហ៊ុន សែន នឹង​ធ្វើឡើង​ដើម្បី​ពិភាក្សា​ល​លើ​របៀបវារៈ​ចំនួន​៣ ដូចជា ១-​សេចក្ដីព្រាង​អនុក្រឹត្យ ស្តីពី​ការគ្រប់គ្រង​លើ​ការវាស់វែង និង​ការផលិត​ផែនទី និង​លើ​អាជីវកម្ម​វាស់វែង និង​ការផលិត​ផែនទី ២-​សេចក្តីព្រាង​អនុក្រឹត្យ ស្តីពី​ការគ្រប់គ្រង​សំណល់​បរិក្ខារ​អគ្គិសនី និង​អេ​ឡិច​ត្រូ​និ​ច​។ និង​ទី ៣- បញ្ហា​ផ្សេងៗ​ទៀត​៕

គណៈរដ្ឋមន្ត្រី​នឹង​បើក​កិច្ចប្រជុំពេញអង្គ​នៅ​ថ្ងៃ​សុក្រ​ទី​១៥ ខែមករា