រថយន្ត​តា​កូ​ម៉ា​បែក​កង់​មុខ​ក្រឡាប់​ច្រើន​ត្រឡប់​ស្លាប់​៤​នាក់ របួស​៧​នាក់​នៅ​ស្រុក​ថ្មពួក​

ខេត្តបន្ទាយមានជ័យ​៖​មនុស្ស​៤​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង និង​៧​នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់​ស្រាល​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​តា​កូ​ម៉ា​បើក​លឿន​បែក​កង់​មុខ​ក្រឡាប់​ច្រើន​ត្រឡប់​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ១១ និង​៣០​នាទី​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៦​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៦​អា ក្នុងភូមិ​បន្ទាយឆ្មារ ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

​    ​រថយន្ត ដែល​ជួប គ្រោះថ្នាក់​ចរាចរណ៍ ម៉ាក​តា​កូ​ម៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ខេត្តកណ្តាល 2A:6695 ជិះ​គ្នា​១៥​នាក់ ចេញដំណើរ​ពី ខេត្តព្រះវិហារ​ក្នុងទិសដៅ ទៅ​ចូលរួម​មង្គលការ សាច់ញាតិ​របស់ ខ្លួន​នៅ​ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។

​    ​លោក អ៊ុក សុផាត អធិការនគរបាល ស្រុក​ថ្មពួក បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​បណ្តាល មកពី​បើកបរ​លឿន ហើយ​រថយន្ត​បែក​កង់ ទើប​បណ្តាល​ឲ្យ​ក្រឡាប់ ជាច្រើន​ត្រឡប់ បណ្តាល​ឲ្យ​ស្លាប់ ៤​នាក់​នៅ​កន្លែង និង​ម្នាក់ទៀត​ស្លាប់ ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ​។

​    ​ដោយឡែក ៧​នាក់​ផ្សេងទៀត រងរបួស ធ្ងន់​ស្រាល បច្ចុប្បន្ន​ត្រូវបាន​បញ្ជូនទៅ សង្គ្រោះ​នៅ​មន្ទីរពេទ្យ មិត្តភាព​កម្ពុជា​ជប៉ុន​។ នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ សព​ត្រូវបាន​សាច់ញាតិ​មក​ទទួលយក ទៅធ្វើ​បុណ្យ​នៅ​ស្រុកកំណើត រីឯ​រថយន្ត​ត្រូវបាន​នគរបាល នាំយកទៅ​រក្សាទុក ដើម្បី​ចាត់ការ​តាមច្បាប់​៕