កំពូល​តារា​ចម្រៀង​អង់គ្លេស​David ​Bowie​បាត់​បង់​អាយុ​ជីវិត​ដោយ​ជំងឺ​មហារីក ​

David​ Bowie​ បា​ស្លាប់​ក្នុង​អាយុ​៦៩​ឆ្នាំ​គឺ​ជា​បុគ្គល​ដែល​ពូកែ​ច្នៃ​ប្រឌិត​បំផុត​ក្នុង​សតវត្ស​ទី​២០​សម្រាប់​វិស័យ​សិល្បៈ​។ កំឡុង​ពេល​នៃ​ការ​កើត​មាន​ជំងឺ​មហារីក​នោះ ​មិន​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​នោះ​ទេ ​រហូត​ដល់​ថ្ងៃ​នៃ​កា​រ​ស្លាប់​របស់​គាត់​កាល​ពី​ម្សិល​មិញ។​ ទោះ​បី​ជា​គាត់​មាន​ជំងឺ​ជាប់​ខ្លួន​តែ​គាត់​នៅ​តែ​បន្ត​ថត​បទ​ចំរៀង​របស់​គាត់​រហូត​មក​ ដល់​មួយ​សប្តាហ៍​នៃ​ការ​បាត់​បង់​អាយុ​ជីវិត​របស់​គាត់​កាល​ពី​ម្សិល​មិញ​។ David Bowie ​ជា​អ្នក​ចម្រៀង​និង​ជា​អ្នក​និពន្ធ​ជន​ជាតិ​អង់​គ្លេស​មួយ​រូប​ ដែល​អាជីព​រ​បស់​គាត​​បាន​លេច​ឡើង​តាំង​ពី​ឆ្នាំ​១៩៦០​មក​ម្លេះ ​ហើយ​តន្ត្រី​ចម្រៀង​រ​បស់​គាត់​មាន​ការ​គាំ​ទ្រ​​តាំង​ពី​ឆ្នាំ​១៩៨០​រហូត​ដល់​​ ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​កើត​​​ជំងឺ​របស់​គាត់​ហើយ​បទ​ចម្រៀង​ចុង​ក្រោយ​របស់​គាត់ ​បាន​ចេញ​ជា​វីដេអូ ​ហើយ​បាន​ផ្សព្វ​ផ្សាយ​កាល​ពី​សប្តាហ៍​មុន​ នៅ​មុន​ពេល​នៃ​ការ​បាត់​បង់​អាយុ​ជីវិត​របស់​គាត់​មួយ​សប្តាហ៍​។ 

កំពូល​តារា​ចម្រៀង​អង់គ្លេស​David ​Bowie​បាត់​បង់​អាយុ​ជីវិត​ដោយ​ជំងឺ​មហារីក ​

ប្រែសម្រួលដោយ៖ កញ្ញា
ប្រភព៖ dailymail