កម្មករ៥នាក់ ត្រូវបានឃាត់ខ្លួន ក្នុងករណីបង្រ្កាបនៅរោងចក្រ អ៊ែជ្យាយល៍ស្វេតថឺ

ភ្នំពេញ៖ លោកប៉ាវ ស៊ីណា ប្រធានសហព័ន្ធសហជីពចលនាកម្មករ បានថ្លែងឲ្យដឹងថា នៅថ្ងៃព្រឹកថ្ងៃអង្គារ ទី១២ ខែមករា ឆ្នាំ២០១៦ អាជ្ញាធរខេត្តកំពង់ស្ពឺ បានបង្រ្កាបទៅលើកម្មករដែលបន្តធ្វើកូដកម្មនៅមុខ រោងចក្រកាត់ដេរ អ៊ែជ្យាយល៍ស្វេតថឺ (ខេមបូឌា) ខូអិលធីឌី ។

បើតាមលោក ប៉ាវ ស៊ីណា អំពើហិង្សានេះ បណ្តាលឲ្យរបួសមួយចំនួន និងចាប់ខ្លួនកម្មករ ៥នាក់។

លោក ថ្លែងអះអាងថា លោក នឹងធ្វើសន្និសីទកាសែត ព្រឹកនេះដើម្បីថ្កោលទោសហេតការណ៍ហិង្សានេះ៕