ស្ពានសូដាវស្ថិត ក្នុងភូមិអូ ឃុំថ្មី ស្រុកកំពុងរោទិ៍ រងការខូចខាតសាជាថ្មី ដោយសាររថយន្តធុនយក្ស ដឹកស្រូវឆ្លងកាត់

ខេត្តស្វាយរៀង៖ប្រជាពលរដ្ឋក្នុងស្រុកកំពង់រោទិ៍ ដែលធ្វើដំណើរតាមផ្លូវជាតិលេខ៣១៤D មកកាន់ច្រកទ្វារព្រំដែនអន្តរជាតិ ព្រៃវល្លិ៍ មានការរអ៊ូរទាំយ៉ាងខ្លាំង ចំពោះបញ្ហាបាក់ក្តារស្ពានបេឡេ (ស្ពានដែកសូដាវ) ដែលស្ថិតក្នុង ភូមិអូ ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្ត ស្វាយរៀង។

បើតាមប្រជាពលរដ្ឋ ធ្វើដំណើរតាមផ្លូវជាតិលេខ៣១៤D នេះ បានឲ្យដឹងថា ស្ពានសូដាវ បានរងការខូចខាត ចាប់តាំងពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៦ ហើយពុំទាន់ឃើញមានអាជ្ញាធរដែនដី ក៏ដូចជាខាងអ្នកបើករថយន្តដឹកស្រូវ ទាំងអស់នោះចេញមុខ មកដោះស្រាយ ឬជួសជុលស្ពានសូដាវនេះឡើងវិញនោះទេ ដោយទុកឲ្យស្ពានសូដាវនេះ នៅមេម៉ាយ ហើយពិបាកធ្វើដំណើរ និងអាចមានគ្រោះថ្នាក់ ដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមផ្លូវស្ពានមួយនេះ។

ប្រភពខាងបានបន្តឲ្យដឹងទៀតថា ជារៀងរាល់ថ្ងៃ មានរថយន្តយីឌុបដឹកស្រូវ យកមកលក់ឲ្យឈ្មួញវៀតណាម តាមច្រករបៀង ក្នុងស្រុកកំពង់រោទិ៍ មិនតិចជាង ៥០គ្រឿង ក្នុងមួយថ្ងៃៗ ហើយបានឆ្លងកាត់ស្ពានដែកសូដាវនេះ ដែលមានចំណាស់ចាស់ទ្រុឌទ្រោមស្ទើរទាំងស្រុង។

ម្យ៉ាងវិញទៀតនោះ គេពុំទាន់ឃើញមាន អាជ្ញាធរពាក់ព័ន្ធណា មកជួសជុលស្ពាននេះវិញនោះទេ ហើយកន្លែងដែលខូចខាត ត្រូវបានប្រជាពលរដ្ឋ នាំគ្នាយកកំណាត់ឈើ យកមកដាក់ ដើម្បីងាយស្រួលធ្វើដំណើរតែប៉ុណ្ណោះ ទើបអាចឆ្លងកាត់បានត្រឹមតែរថយន្តធុនតូច និងម៉ូតូប៉ុណ្ណោះទាំងមានការភ័យខ្លាចប្រហោងពោះ ពេលឆ្លងកាត់ស្ពាននេះម្តងៗ។

ពាក់ព័ន្ធករណីនេះដែលលោក សុខ រស់ អភិបាលស្រុក កំពង់រោទិ៍ បានមានប្រសាសន៍ តាមទូរស័ព្ទឲ្យដឹងថា ខាងស្រុកបានទទួលព័ត៌មាននេះហើយ លោកក៏បានជំរាបជួនខាងមន្ទីរសាធារណការ និងថ្នាក់លើរួចហើយដែរ។

លោកអភិបាលស្រុក បានបន្តឲ្យដឹងទៀតថា ខាងមន្ទីរសាធារណការ និងដឹកជញ្ជូនបានស្នើឲ្យខាង ក្រុមហ៊ុនចិន ដែលដេញថ្លៃបាន ក្នុងការស្ថាបនាផ្លូវជាតិលេខ៣១៤Dនេះ ជួយជួសជុលស្ពានសូដាវ នេះវិញផង ព្រោះកុំឲ្យកកស្ទះ រាល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ខាងក្រុមហ៊ុនចិន ដែលស្ថាបនាផ្លូវនេះបានប្រាប់ថាបើជួសជុល គឺទ្រទំងន់បានត្រឹមតែ ៨តោន គឺពុំអាចឲ្យរថយន្តធុនធំដឹកស្រូវបានទេ បានត្រឹមតែរថយន្តតូចប៉ុណ្ណោះឆ្លងកាត់ ស្របពេលឆាប់ៗនេះដែរស្ពានសូដាវត្រូវរុះរើសចេញ ធ្វើតាមកិច្ចសន្យារវាងក្រុមហ៊ុន ជាមួយ និងរាជរដ្ឋាភិបាល និងធ្វើស្ពានថ្មី ដូចច្នេះ ហើយខាងក្រុមហ៊ុនចិន ត្រូវធ្វើផ្លូវវាងមួយ ដើម្បីឲ្យរថយន្តគ្រប់ប្រភេទដឹកទំនិញចេញចូល តាមច្រកទ្វាព្រំដែនរអន្តរជាតិព្រៃវល្លិ៍ ក៏ដូចច្រករបៀងតូចផងដែរ។

ប៉ុន្តែខាងក្រុមហ៊ុនចិន រកដីមកចាក់ធ្វើផ្លូវវាងមិនទាន់បាន ទើបមានការយឺតយ៉ាវយ៉ាងដូចច្នេះ ប្រជាពលរដ្នលើកទ្បើងថាអាជ្ញាពុំសូវយកចិត្តទុកនោះទេ រាល់កង្វល់រាស្ត្រ ហើយការធ្វើវេទិកាសាធារណម្តងៗ ប្រជាពលរដ្នដែលមានកង្វល់ពិតប្រាកដមិនដែលបានបញ្ចេញនូវទុកលំបាក របស់ខ្លួនទេ ហៅតែអ្នកណាចេះនិយាយល្អ លើកជើងទើបឲ្យលើកទ្បើងនិយាយបែកពពុះមាត់៕

ស្ពានសូដាវស្ថិត ក្នុងភូមិអូ ឃុំថ្មី ស្រុកកំពុងរោទិ៍ រងការខូចខាតសាជាថ្មី ដោយសាររថយន្តធុនយក្ស ដឹកស្រូវឆ្លងកាត់

ស្ពានសូដាវស្ថិត ក្នុងភូមិអូ ឃុំថ្មី ស្រុកកំពុងរោទិ៍ រងការខូចខាតសាជាថ្មី ដោយសាររថយន្តធុនយក្ស ដឹកស្រូវឆ្លងកាត់