លោក ប៉ាវ ស៊ីណា នឹងរៀបចំ សន្និសីទសារព័ត៌មាន ជុំវិញការចាប់ខ្លួន មន្រ្តីសហជីព ៥រូប

ភ្នំពេញ៖ ប្រធានសហភាព ចលនាកម្មករ កម្ពុជា លោក ប៉ាវ ស៊ីណា នឹងរៀបចំ សន្និសីទសារព័ត៌មាន មួយនៅម៉ោង ១០និង៣០នាទី ជុំវិញករណីចាប់ខ្លួនមន្រ្តីសហជីព ៥រូប និងសមត្ថកិច្ចខេត្តកំពង់ស្ពឺ វាយដំ រួមទាំងបំផ្លាញទ្រព្យសម្បត្តិ របស់ក្រុមការងារសហជីព ពីសំណាក់ភាគីក្រុមហ៊ុន Agile Sweater ក្រុងច្បាមន ខេត្តកំពង់ស្ពឺ។

សន្និសីទនឹងធ្វើឡើង នៅទីស្នាក់ការកណ្តាល សហភាពចលនាកម្មករកម្ពុជា នៅក្នុងបូរីញូវថោន ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ៕