ក្រសួងយុត្តិធម៌ ចុះបើកសិក្ខាសាលា ផ្សព្វផ្សាយក្រមរដ្ឋប្បវេណី រយៈពេល៣ថ្ងៃ ក្នុងខេត្តកំពត

កំពត៖ នាព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ នៅសណ្ឋាគារ "កំពតឌីយ៉ាម៉ង់" ស្ថិតក្នុងសង្កាត់ កំពង់បាយ ក្រុងកំពត ខេត្តកំពត ក្រសួងយុត្តិធម៌ បានបើកសិក្ខាសាលា ផ្សព្វផ្សាយក្រមរដ្ឋប្បវេណី ក្រោមប្រធាន បទស្តីពី៖ កិច្ចសន្យាសំខាន់ៗ និងអំពើអនីត្យានុកូល ដោយមានការអញ្ជើញចូលរួម ពីសំណាក់ លោកហ៊ី សោនា រដ្ឋលេខាក្រសួងយុត្តិធម៍ តំណាងលោករដ្ឋមន្ត្រី ក្រសួងយុត្តិធម៌, លោកជឹង ផល្លា អភិបាលរងខេត្ត កំពត,លោកគាំ ឈាន ប្រធានសាលាដំបូងខេត្ត, លោកឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត និងលោកស្រី និល ហ្វីលីម ប្រធាននាយកដ្ឋាននៃក្រសួងយុត្តិធម៌ និងសិក្ខាកាមជាមន្ត្រី មកពីបណ្តាស្ថាប័ន តុលាការ សាលាខេត្ត មន្ទីរ  និងស្រុក បានចូលរួមជាច្រើនរូប។

លោកជឹង ផល្លា អភិបាលរងខេត្ត និងលោកហ៊ី សោនា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានមានមតិផ្តាំផ្ញើដល់សិក្ខាកាម ឲ្យយកចិត្តទុកដាក់ និងក្រេបជញ្ជក់ ពាក់ព័ន្ធជុំវិញក្នុងប្រធានបទ ដែលអង្គសិក្ខាសាលា បាននិងប្រព្រឹត្តដំណើរការ រយៈពេល ៣ថ្ងៃ(១២-១៤)។ ទន្ទឹមនេះលោករដ្ឋលេខាធិការ ក៏បានប្រកាសបើកអង្គសិក្ខាសាលា ចាប់ពីព្រឹកនេះតទៅ៕