កីឡាករ Lionel Messi លើកពាន កីឡាករ លេងបានល្អ លើលោក លើកទី៥

ហ្ស៊ូរិច៖ កីឡាករខ្សែប្រយុទ្ធឆ្នើម របស់ក្លឹបអ្នកមានបុណ្យ Barcelona កីឡាករ Lionel Messi បានឈ្នះពានកីឡាករលេងបានល្អ លើពិភពលោក Ballon d'Or លើកទី០៥  ដែលធ្វើឡើងនៅទីក្រុងហ្ស៊ូរិច ប្រទេសស្វីសហ្សេលេន នេះបើយោងតាម BBC ចុះផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦នេះ។

កីឡាករអាយុ ២៨ឆ្នាំ សញ្ជាតិអាហ្សង់ទីន ត្រូវបានគេបោះឆ្នោតគាំទ្រ ចំនួន ៤១.៣៣% ខណៈដែល កីឡាករឆ្នើមសញ្ជាតិព័រទុហ្កាល ក្លឹប Real Madrid  លោក Cristiano Ronaldo  ទទួលបានការគាំទ្រ ២៧.៧៦% និង កីឡាករប្រេស៊ីល ក្លឹប Barcelona ស្ថិតនៅលេខរៀងទី០៣ ដោយមានអ្នកគាំទ្រតែ ៧.៨៦% តែប៉ុណ្ណោះ។

បញ្ជាក់ផងដែរថា នេះជាលើកទី០៥ ហើយដែលកីឡាករ Lionel Messi លើកពានមួយនេះ  ដោយលើកដំបូងនៅឆ្នាំ ២០០៩, ២០១០, ២០១១, ២០១២ និងចុងក្រោយនៅឆ្នាំ ២០១៦ នេះតែម្តង៕