តើអ្នកគួរតុបតែង ខ្លួនយ៉ាងណា ឲ្យសមនឹងអ្នក?

រូបរាងរបស់ស្រ្តីទូទៅ ពុំមែនសុទ្ធតែមាន ភាពសមសួន ដូចអ្នកសម្តែង ឬតារាបង្ហាញម៉ូត នោះទេ។ ហេតុនេះហើយ អ្នកត្រូវតែតុបតែងខ្លួន យ៉ាងណា ឲ្យសមនឹងរូបរាងរបស់ខ្លួនអ្នក និងមើលទៅមានភាពស្រស់ស្អាត ទាក់ភ្នែកអ្នកដែលបានឃើញ ក៏ដូចជាអ្នកបានជួប។ ជាពិសេស អ្នកត្រូវចេះតែងខ្លួនទៅតាមវិថីប្លែកៗពីគ្នា ទៅតាមរូបរាងរបស់ខ្លួនឯង។

វីធីក្នុងការតុបតែខ្លួនឲ្យ បានសមសួនតាមរូបរាង មានដូជខាងក្រោមៈ
១.ប្រសិនក របស់អ្នកធំ មានសាច់ច្រើន ឬខ្លី អ្នកគួរជ្រើសអាវណាដែលមានរាងកជាអក្សរ V។
២.ប្រសិនបើ ក របស់អ្នកវែងអ្នកគួរតែពាក់អាវក អណ្តើក កមូល កជ្រុង ឬកត្រង់ទើបសមនឹងអ្នក។
៣.សម្រាប់អ្នកដែលមានស្មាខ្លី ឬស្មាក្រាស់ គួរពាក់អាវដៃខ្លី ហើយអ្នកគួរជៀសវាងពាក់អាវខ្សែមួយ។
៤.សម្រាប់អ្នកដែលមានស្មាវែងស្អាត ប្រសិនបើអ្នកពាក់អាវដៃកុដ ដៃវាលជ្រៅ ឬអាវខ្សែមួយ នឹងមើលទៅស្អាតឡើងៗ អ្នកអាចពាកអាវបានច្រើនប្រភេទសំរាប់អ្នកដែលមានស្មាបែបនេះ។
៥.សំរាប់អ្នកដែលមានសុដន់តូច គួរពាក់អាវមានជីប អាវកមូល ឬអាវដែលមានផ្កា ឬប៉ាក់។
៦.អ្នកដែលមានស្មាធំទូលាយខ្លាំង គួរពាក់អាវដែលមានក ជារាងអក្សរV តែកុំឲ្យជ្រៅខ្លាំងពេក។
៧.អ្នកដែលមានសុដនធំ គួរតែជ្រើសរើសយកអាវដែលមានករាងអក្សរ V ឬអាវកជ្រុង។
៨.អ្នកដែលមានចង្កេះក្រាស់ ជើងធំ គួរជ្រើសរើសស្លៀកខោចង្កេះទាប គូទខ្លី។ អ្នកគួរជៀសវាស្លៀកខោណាដែលចង្អៀត ឬខោជើងប៉ាត់។ គួរស្លៀកសំពត់ជារាងអក្សរ A ដោយអ្នកកុំស្លៀកសំពត់រាងជីប។
៩.អ្នកមានចង្កេះស្តើងតូច គួរស្លៀកសំពត់មានជីប ឬខោចង្កេះគូទវែងមានជីប ឬខោណាដែលមានពណ៌ស្រស់។
១០.អ្នកដែលមានជើងវែងគួតែស្លៀកខោណាដែលវែងហៀងកែងទើនសម។
១១.ចំណែកអ្នកដែលមានជើងវែង គួស្លៀកខោជើងធំ អាវខ្លួនវែង ដោយជ្រើសរើសពណ៌អាវនឹងខោឲ្យស្រដៀងគ្នា។
១២.អ្នកដែលមានខ្លួនតូច គួរពាក់ខោអាវដែលដាច់ពីគ្នា ចៀសវាងអាវឈុត ឬពាក់អាវដែលមានឆ្នូតធំ។
១៣.អ្នកដែលមានរាងធំ គួរស្លៀកឈុតពណ៌ខ្មៅក្រម៉ៅ ឆ្នូតតូចៗ ឬ ពណ៌លាតគ្មានឆ្នូត ឬអ្នកអាចពាក់អាវឈុតបាន តែកុំឲ្យមានផ្កាស្រស់ពេក។
១៤.អ្នកដែលមានខ្លួនតូច នឹងធាត់ គួរស្លៀកពាក់ឈុតដែលមានពណ៌សាមញ្ញ មានឆ្នូតបន្តិចបន្តួច ហើយកុំប្រើគ្រឿងលំអខ្លួនខ្លាំងពេក។
១៥.អ្នកដែលមានផ្ទៃមុខធាត់មូលក្រឡំ គួរប្រើក្រវិលរាងគ្រាប់ពោត ឬក្រវិលដាំត្បូងតូចៗ។
១៦.ស្រ្តីដែលមានមុខជ្រុង គួរជ្រើសរើសពាក់ក្រវិលប្រភេទសសៃៗ វែងៗ ឬរូបត្រីកោណ៕

តើអ្នកគួរតុបតែង ខ្លួនយ៉ាងណា ឲ្យសមនឹងអ្នក?

  • តើអ្នកគួរតុបតែង ខ្លួនយ៉ាងណា ឲ្យសមនឹងអ្នក?已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/01/12  Category:កំសាន្ត